គ្រូ Barcelona ​ស្ទាក់ស្ទើរ​រឿង Messi ​ចូល​លេង​បាន​ឬ​អត់​យប់​នេះ​

ខ្សែ​ប្រយុទ្ធ Lionel Messi ​បាន​ចូល​ហាត់​ជាមួយ​សមាជិក​ក្រុម​ដទៃ​ទៀត​ហើយ ​ក្រោយ​ពី​សម្រាក​ព្យាបាល​របួស​ច្រើន​សប្ដាហ៍​កន្លង​មក​នេះ​។

ខ្សែ​ប្រយុទ្ធ​ឆ្នើម​ខាង​លើ​អាច​នឹង​បង្ហាញ​ខ្លួន​ឱ្យ​ក្រុម Barcelona ​ក្នុង​ការ​ប្រកួត​ទល់​ក្រុម Dortmund ​នៅ​រាត្រី​នេះ ​វគ្គ​សន្សំ​ពិន្ទុ UEFA Champions League ​។ ​តែ​យ៉ាងណា​ក្ដី លោក ​Ernesto Valverde ​អ្នក​ចាត់ការ​ក្រុម Barcelona ​នៅ​មិន​ទាន់​ធានា​ថា Messi ​អាច​ចាប់​ផ្ដើម​ជម្រើស​ដំបូង​នៅ​ឡើយ​ទេ ​ត្បិត​អី​លោក​មិន​ចង់​ប្រថុយ​ខ្លាច​មាន​របួស​បន្ថែម​ទៀត ព្រោះ​រូបគេ​ទើប​ជា​សះស្បើយ ​និង​បាន​ហាត់​ប៉ុន្មាន​ថ្ងៃ​នេះ​ប៉ុណ្ណោះ។

Messi ​ហាត់​ជាមួយ​ក្រុម​កាល​ពី​ម្សិលមិញ​នេះ ​ហើយ​គេ​រំពឹង​ច្បាស់​ថា​នឹង​អាច​បាន​លេង​ក្នុង​ប្រកួត​ជាមួយ Dortmund ​មិន​ខាន ​ប៉ុន្តែ​ប្រហែល​មិន​អាច​៩០​នាទី​ពេញ​ឡើយ។ កីឡាករ​រូប​នេះ បាន​រង​របួស​តាំង​ពី​ហាត់​ត្រៀម​បើក​រដូវ​កាល​កន្លង​មក ​ដោយ​អវត្តមាន​ច្រើន​ប្រកួត​មក​ហើយ៕ប្រភព៖ Dailymail

  • គ្រូ Barcelona ​ស្ទាក់ស្ទើរ​រឿង Messi ​ចូល​លេង​បាន​ឬ​អត់​យប់​នេះ​