Neville ៖ បើ​កីឡាករ​២​នាក់​នេះ​លេង​ជាមួយ​គ្នា Man  City ​គ្មាន​ថ្ងៃ​ឈ្នះ​ពាន​ទេ​

Gary Neville ​ថា​បើ​ខ្សែ​ការពារ ​John Stones ​និង ​Nicolas Otamendi ​លេង​ក្នុង​ប្រកួត​តែ​មួយ​ឱ្យ​ក្រុម Manchester City ​នោះ ​ក្រុម​នេះ​នឹង​គ្មាន​ឱកាស​ឈ្នះ​ពាន​រង្វាន់​ឡើយ​។

លីគ​អង់គ្លេស សប្ដាហ៍​មុន ​ក្រុម Man City ​ចាញ់​ក្រុម Norwich ​ក្នុង​លទ្ធផល ៣-២ ​ដោយ​បរាជ័យ​នេះ​កើត​ឡើង​ពី​កំហុស​ខ្សែ​ការពារ​កណ្ដាល​របស់​ក្រុម។  ​John Stones ​និង ​Nicolas Otamendi ​ប្រកួត​កន្លង​ទៅ​នេះ ​លេង​មិន​​យល់​ចិត្ត​គ្នា​ឡើយ ​ទើប​បណ្ដាល​ឱ្យ​ដៃ​គូ​ប្រកួត​ស្វែង​រក​គ្រាប់​បាល់​និង​ឆក់​ឱកាស​បាន​យ៉ាង​ច្រើន។

ជាមួយ​គ្នា​នេះ​ដែរ Neville អតីត​កីឡាករ Man Utd ​និង​បច្ចុប្បន្ន​ជា​អ្នក​វិភាគ​កីឡា​ម្នាក់​បាន​បញ្ចេញ​យោបល់​ថា​៖ “ប្រសិន​បើ​កីឡាករ​២​នាក់​នេះ​លេង​ជាមួយ​គ្នា ​ហើយ​ទម្រង់​លេង​ដូច​បច្ចុប្បន្ន ​នោះ Man City ​នឹង​មិន​ឈ្នះ​លីគ​ឡើយ។ ពួកគេ​មិន​បាន​ផ្តោត​លើ​ការ​ប្រកួត ​ហើយ​ក៏​លេង​មិន​យល់​ចិត្ត​គ្នា​ទៀត ​ដែល​ជា​ហេតុ​កើត​ជា​កំហុស​ឡើង។ ខ្សែ​ការពារ​ដែល​មិន​យល់​ចិត្ត​គ្នា​ហើយ ​នោះ​នឹង​ពិបាក​លេង​ល្អ​ខ្លាំង​ណាស់”៕ប្រភព៖ Dailymail

  • Neville ៖ បើ​កីឡាករ​២​នាក់​នេះ​លេង​ជាមួយ​គ្នា Man  City ​គ្មាន​ថ្ងៃ​ឈ្នះ​ពាន​ទេ​