Hakimi៖ ម៉ារ៉ុក​ធ្លាក់​ចេញ​ពី World Cup ​ទាំង​រីករាយ ​

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ម៉ារ៉ុក​បាន​ធ្លាក់​ចេញ​ពី​ព្រឹត្តិការណ៍ FIFA World Cup 2018 ​នេះ​ហើយ ​ក្រោយ​ពី​បរាជ័យ​២​ប្រកួត​ជាប់​គ្នា ​ក្នុង​ពូល B។

ជាមួយ​ការ​ចាកចេញ​ទៅ​នេះ​ដែរ ​Achraf Hakimi ​កីឡាករ​វ័យ​ក្មេង​របស់​ម៉ារ៉ុក​បាន​និយាយ​ថា​៖ “យើង​បាន​ព្យាយាម​អស់​ពី​សមត្ថភាព​ហើយ ដើម្បី​ឱ្យ​អ្នក​គាំទ្រ​យើង​សប្បាយ​ចិត្ត​ក្នុង​ការ​មើល​យើង​លេង។ យើង​ធ្លាក់​ទៅ​ដោយ​សប្បាយ​ចិត្ត ព្រោះ​អ្នក​គាំទ្រ​របស់​យើង​ពេញ​ចិត្ត​ចំពោះ​ការ​លេង​របស់​យើង។ ការ​ប្រកួត​ប៉ះ​អេស្ប៉ាញ ត្បិត​តែ​យើង​ធ្លាក់​មែន ប៉ុន្តែ​ពួកគេ​ក៏​មិន​ងាយ​ក្នុង​ការ​យក​ឈ្នះ​យើង​ស្រួល​ៗ ដែរ”។

ជាមួយ​នឹង​ការ​ប្រកួត​ទល់​ក្រុម​ព័រទុយហ្គាល់​កាល​ពី​ប្រកួត​ទី​២​កន្លង​ទៅ​វិញ ​ខ្សែ​ការពារ​វ័យ​១៩​ឆ្នាំ​បាន​និយាយ​ដែរ​ថា​៖ “ខ្ញុំ​មិន​ចម្លែក​ឡើយ ដែល​ព័រទុយហ្គាល់​អាច​យក​ឈ្នះ​យើង ​ព្រោះ​ពួកគេ​មាន Cristiano ។ ខ្ញុំ​ដឹង​ច្បាស់​ពី​កម្រិត​លេង​របស់​គាត់ គាត់​ជា​កីឡាករ​ល្អ​បំផុត​លើ​លោក ដែល​តែងតែ​ប្ដូរ​ការ​ប្រកួត​បាន​គ្រប់​ពេល”។

ពូល B ​នេះ ពិត​ជា​ជក់ចិត្ត​មែនទែន ដោយ​ក្រុម​អេស្ប៉ាញ ព័រទុយហ្គាល់ ​និង​អឺរ៉ង់ ​សុទ្ធ​តែ​មិន​ទាន់​ច្បាស់​ថា​អាច​ឡើង​ទៅ​វគ្គ​បន្ដ​បាន​ឬ​យ៉ាង​ណា។ ​ប្រកួត​កាត់​សេចក្ដី គឺ​អេស្ប៉ាញ​ប៉ះ​ម៉ារ៉ុក ​និង​ព័រទុយហ្គាល់ ប៉ះ​អ៊ីរ៉ង់​នៅ​ថ្ងៃ ​២៦​ខាង​មុខ​នេះ៕ប្រភព៖ MARCA

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT