មុន​ប៉ះ Liverpool នៅ UCL ​ខ្សែ​ប្រយុទ្ធ Insign ​បោះ​សម្តី​ព្រមាន​ទុក​មុន​ហើយ​ស្រេច

ការ​ប្រកួត​រវាង Napoli និង Liverpool ក្នុង​ពូល E ​នឹង​ឈាន​ចូល​មក​ដល់​នៅ​ថ្ងៃ​ពុធ​វេលា​ម៉ោង ០២:០០ នាទី​ព្រឹក (ម៉ោង​នៅ​កម្ពុជា) ដែល​ជំនួប​វគ្គ​ដំបូង​នេះ​ខាង​ក្រុម​អ៊ីតាលី​ត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

មុន​ឈាន​ដល់​ការ​ប្រកួត​ដ៏​កក្រើក បង្វែរ​ទៅ​មើល​ខ្សែ​ប្រយុទ្ធ Lorenzo Insigne ​បាន​និយាយ​ថា៖ “ខ្ញុំ​កំពុង​ខិតខំ​ថា​នឹង​ធ្វើ​ឲ្យ​បាន​ល្អ​ក្នុង​ការ​លេង​ទល់ Liverpool ដោយ​លើស​ពី​ការ​រក​គ្រាប់​បាល់​គឺ​យើង​ត្រូវ​ស្វែងរក​ជ័យជម្នះ​ឲ្យ​ទាល់​តែ​បាន”។

លោក​បន្ត​ថា៖ “យើង​ត្រូវ​តែ​ឆ្ពោះ​ទៅ​មុខ​ឲ្យ​កាន់​តែ​ឆ្ងាយ​តាម​ដែល​អាច​ទៅ​រួច​នៅ​ព្រឹត្តិការណ៍ Champions League ហើយ​ក៏​សង្ឃឹម​ថា​អាច​ឈាន​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ និង​ទទួល​បាន​ជ័យជម្នះ​ផង​ដែរ”។

ជជែក​ដល់​គ្រាប់​បាល់​ល្អ​បំផុត​នៅ UCL សម្រាប់ Insigne បាន​សង្កត់​ធ្ងន់​ដល់​គ្រា​ស៊ុត Free Kick ទល់​ក្លឹប​ Borussia Dortmund ដែល​កាល​នោះ​លេង​នៅ​ទឹកដី San Paolo៕ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT