លឺ​ថា ManU ​ត្រៀម ៦៧ លាន​ផោន ចង់​ទាក់​យក​កីឡាករ R.Madrid នៅ​ខែ​មករា

នៅ​ទីផ្សារ​ដោះដូរ​រដូវ​រងា​ខាង​មុខ បើ​តាម​ដំណឹង​ល្ហិចល្ហៀង​បាន​ឲ្យ​ដឹង​ថា​ក្លឹប Manchester United ​បាន​នឹង​កំពុង​ត្រៀម​រៀប​ចំ​ការ​ដាក់​សំណើ​ទឹកប្រាក់​ប្រមាណ ៦៧ លាន​ផោន ដើម្បី​ចរចា​យក Toni Kroos មក​ចូលរួម​ជាមួយ​ខ្លួន។

The Times ​បាន​ឲ្យ​ដឹង​ថា​ខ្សែ​បម្រើ​សញ្ជាតិ​អាល្លឺម៉ង់​រូប​នេះ ជា​គោលដៅ​មុខ​ព្រួញ​ដ៏​សំខាន់​របស់​បិសាច​ក្រហម ​ជា​ពិសេស​នៅ​ពេល​ដែល​និយាយ​ដល់​រឿង Paul Pogba គ្រោង​ចាកចេញ​ទៅ​ចូលរួម​នៅ Bernabeu។

រាប់​តាំង​ពី​ឆ្នាំ ២០១៤ ពេល​មក​ចូលរួម​នៅ​ស្តេច​ស Kroos ​ក៏​រាប់​ចូល​ជា​ចំណែក​ដ៏​សំខាន់​មួយ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​របស់​ក្លឹប Real Madrid។ រូប​គេ​បាន​ឈ្នះ​ពាន​រង្វាន់ UEFA Champions League ៣ លើក និង LaLiga ១ លើក ហើយ​ធ្លាប់​ត្រូវ​បាន​បោះ​ឆ្នោត​ជា​កីឡាករ​ល្អ​បំផុត​របស់​ក្រុម​នៅ​ឆ្នាំ ២០១៨ ផង​ដែរ៕ ប្រភព៖ FoxSportAsia