កម្ពុជា ​ប៉ះ​ ម៉ាឡេស៊ី បើកឆាកវគ្គជម្រុះជើងឯកអាស៊ីអាយុក្រោម១៦ឆ្នាំ

ក្រុមជម្រើស​ជាតិ​កម្ពុជាអាយុក្រោម​១៦​ឆ្នាំ ​នឹង​ត្រូវ​ប្រកួត​បើក​ឆាក​ក្នុង​ពាន​រង្វាន់ 2020 AFC U16 Championship វគ្គ​ជម្រុះ​ពូល J ​ដោយ​ត្រូវ​ជួប​ក្រុម U16 ម៉ាឡេស៊ីដែលជា​ម្ចាស់​ជើង​ឯក 2019 AFF U15 Championship នៅ​ប្រទេស​ថៃ​កាល​ពី​ថ្មីៗនេះ។

ក្នុង​ពូល J នេះ​កម្ពុជា​នៅ​ជាមួយម្ចាស់​ផ្ទះ​ U16 ឡាវ ក្រុម​ U16 ជប៉ុន និង​ម៉ាឡេស៊ីវ័យក្រោន​១៦​ឆ្នាំ​នេះ​ឯង។ កម្ពុជា​នឹង​ត្រូវ​ប្រកួត​បើក​ឆាក​នៅ​ថ្ងៃ​ទី១៨ខែកញ្ញាឆ្នាំ២០១៩​​នៅ​កីឡដ្ឋាន​ជាតិឡាវ ទីក្រុងវៀងច័ន្ធ។ ប្រកួត​បន្ទាប់​កម្ពុជា​ត្រូវ​ជួបU16​ជប៉ុន​នៅ​ថ្ងៃ​ទី ២០​ខែ កញ្ញា​ហើយ​ប្រកួត​ចុង​ក្រោយ​កម្ពុជា​ត្រូវ​ជួប​ម្ចាស់​ផ្ទះ​ឡាវ​នៅ​ថ្ងៃ​ទី២២ កញ្ញា​ជា​កិច្ចបង្ហើយ។

Image result for afc u16 2020 qualification Group J

រូបមន្ត​នៃ​ការ​ប្រកួត​នេះ​គឺក្រុម​កំពូល​តារាង​នៃ​ពូលនីមួយៗទាំង​១១​ពូល​និងក្រុម​លេខ​២​ល្អបំផុតបួន​ក្រុម​នឹង​ឡើង​ទៅ​ប្រកួត​នៅ​ជុំផ្ដាច់ព្រ័ត្រនៅ​ប្រទេស​ជប៉ុន។ និយាយ​ម៉ាឡេស៊ី​វិញ! ទើប​តែ​បំបាក់​ក្រុម​ម្ចាស់​ផ្ទះ​ U15 ថៃ​២​ទល់​១​ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ 2019 AFF U15 Championship នៅ​ខេត្ត ឆុន បូរី​ដែល​កាល​នោះ​មាន​រឿង​ចម្រូងចម្រាសកើត​ឡើង​ផងដែរ។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT