Coutinho ​ថា​ភាសា​អាល្លឺម៉ង់​លំបាក​ខ្លាំង សំណាង​ហើយ​បាន​កីឡាករ​រូប​នេះ​ជួយ

Philippe Coutinho ​បាន​ផ្លាស់​ទៅ​ចូលរួម​នៅ​ទ្រនំ​ថ្មី​នៃ​ក្លឹប Bayern Munich ​លើ​លក្ខខណ្ឌ​ខ្ចី​ជើង ​ក្រោយ​ចាយ​ពេល​ជាង​មួយ​ឆ្នាំ​ជាមួយ​ក្លឹប​នៅ​អេស្ប៉ាញ។ យ៉ាងណាមិញ​ការ​មក​រួមរស់​នៅ​ទឹកដី​អាល្លឺម៉ង់ លោក​បាន​លើក​ឡើង​ពី​ចំណុច​លំបាក​បំផុត​មួយ​គឺ​ទាក់ទិន​នឹង​ភាសា​ប្រើប្រាស់។

ថ្លែង​ជាមួយ​សារព័ត៌មាន Sky ​អតីត​កីឡាករ​នៅ​ហង្ស​ក្រហម​បាន​និយាយ​ថា៖ “ទាក់ទិន​នឹង​ការ​ប្រាស្រ័យ​ទាក់ទង​គឺ​បាន Thiago ជា​អ្នក​ជួយ​ខ្ញុំ ព្រោះ​នៅ​ទី​នោះ​បុគ្គលិក​ខ្លះ​ក៏​និយាយ​ភាសា​ព័រទុយហ្គាល់ ហើយ​ Thiago ត្បិត​សញ្ជាតិ​ប្រេស៊ីល​តែ​គេ​ចេះ​ព័រទុយហ្គាល់​ខ្លះ​ដែរ ដោយ​ឡែក​សម្រាប់​ភាសា​ផ្លូវការ​អាល្លឺម៉ង់​គឺ​ពិត​ជា​លំបាក​ខ្លាំង​សម្រាប់​ខ្ញុំ តែ​ខ្ញុំ​សម្រេច​ចិត្ត​ហើយ​ថា​នឹង​ព្យាយាម​រៀនសូត្រ​បន្ថែម​ពី​វា”។

ជជែក​ដល់​ភាព​ខុស​ប្លែក​គ្នា​ឬ​អត់​ធៀប​នឹង​ក្លឹប​ចាស់ Coutinho បន្ត៖ “ពិត​ណាស់ វា​ដូច​អ្វី​ដែល​ខ្ញុំ​បាន​គិត​គឺ​គ្រប់​យ៉ាង​នៅ​ទី​នេះ​មាន​ភាព​ទម្លាប់​ខ្លះៗ​ហើយ ពោល​ក៏​មិន​ខុស​ច្រើន​ពី​ការ​លេង​ឲ្យ Liverpool ដែរ”៕ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT