មុខ​ព្រួញ​សំខាន់​​របស់ R.Madrid ចង់​បាន ​ប្តូរ​ចិត្ត​ចង់​ចូលរួម​ជាមួយ Ronaldo នៅ Juventus

Real Madrid ​ហាក់​មាន​ភាព​ចុះ​ថមថយ​ច្រើន​នៅ​តំបន់​បម្រើ​សម្រាប់​រដូវ​កាល ២០១៩/២០ នេះ ជា​ហេតុ​ធ្វើ​ឲ្យ​លោក Zinedine Zidane បាន​ព្យាយាម​រំអុក​ឲ្យ​ក្លឹប​លៃលក​យក​កីឡាករ​សំខាន់​ណា​មួយ​រូប​មក​ជួយ​ជា​ចាំ​បាច់។

ក្នុង​ចំណោម​នោះ​មុខ​ព្រួញ​ដែល Madrid ​តម្រង់​ចង់​បាន ក៏​រួម​មាន​កីឡាករ​ដាណឺម៉ាក Christian Eriksen ដែល​ត្រៀម​ផុត​កុងត្រា​ជាមួយ Tottenham Hotspur ផង​ដែរ ប៉ុន្តែ​តាម​រយៈ​សាមី​ខ្លួន​ផ្ទាល់​ហាក់​មាន​ចិត្ត​ចង់​ទៅ​ចូលរួម​នៅ​ក្លឹប Juventus វិញ​ហើយ។ នេះ​បើ​យោង​តាម​សារព័ត៌មាន Don Balon ​បាន​ចុះ​ផ្សាយ។

អាច​ជា​យុទ្ធសាស្រ្ត​ទាក់ទាញ​ដ៏​ល្អ​មួយ​របស់​ភាគី​ខាង​សេះ​បង្កង់ ព្រោះ​ឲ្យ​តែ​បណ្តា​កីឡាករ​កៀក​ផុត​កុងត្រា មិន​ងាយ​នឹង​ឆ្លង​ផុត​ពី​ការ​បញ្ចុះបញ្ចូល​របស់ Juventus ឡើយ។ ប្រសិន​អាច​យក​បាន Eriksen ក៏​អាច​ថា​ជា​ចំណែក​ដ៏​សំខាន់​ក្នុង​ការ​ជួយ​ចែក​បាល់​ឲ្យ Ronaldo នៅ​តំបន់​ប្រយុទ្ធ​ផង​ដែរ៕ ប្រភព៖ FoxSportAsia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT