Victor Valdes ត្រូវ​បណ្ដេញ​ពី​ទីលាន ​ក្រោយ​ជេរ​អាជ្ញាកណ្ដាល​

Victor Valdes ​បាន​កាន់​តំណែង​ជា​គ្រូ​បង្វឹក​ក្រុម​យុវជន​របស់ Barcelona ​ហើយ​កាន់​តំណែង​ប្រកួត​ដំបូង​យប់មិញ​នេះ ​ក៏​ទទួល​បាន​កាត​ក្រហម​បណ្ដេញ​ចេញ​ពី​ទីលាន​ទៅ​ហើយ​។

ការ​ដឹក​នាំ​ក្រុម U19 Barcelona ​ប្រកួត​ដំបូង​នៅ​យប់មិញ​នេះ ​គឺ​បាន​យក​ឈ្នះ​លើ​ក្រុម U19 Girona ​ក្នុង​លទ្ធផល ១-០ តែ​គួរ​ឱ្យ​ស្ដាយ​គ្រូ​បង្វឹក​ខាង​លើ​នេះ​បាន​កាត​ក្រហម​ផង​ដែរ។ ​ការ​ត្រូវ​បណ្ដេញ​ចេញ​នេះ គឺ​ដោយសារ​តែ​លោក​បាន​ជេរ​ម៉ែ​អាជ្ញាកណ្ដាល ​កាត់​សេចក្ដី​ការ​ប្រកួត​។

Valdes ​ជា​អតីត​អ្នក​ចាំទី​របស់​ក្រុម Barcelona ​ដែល​បាន​ព្យួរ​ស្រោម​ដៃ​កាល​ពី​ឆ្នាំ​២០១៧​កន្លង​ទៅ។ ​មុន​មក​ដឹក​នាំ​ក្រុម​យុវជន​របស់ Barcelona ​នេះ ​លោក​បាន​ដឹក​នាំ​ក្រុម Maratalaz ​បាន​១​ឆ្នាំ​ផង​ដែរ​ពី​២០១៨​ដល់​២០១៩។ ​ខណៈ​ដែល​យប់មិញ​នេះ​គឺ​ជា​ការ​ប្រកួត​បើក​ឆាក​លីគ​យុវជន​របស់​ក្រុម Barcelona ​ដែល​លោក Valdes ​ដឹក​នាំ៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT