Mane ​ថា​រឿង​ឈ្លោះ​គ្នា​ជាមួយ Salah ​បាន​បញ្ចប់​ហើយ​

Sadiio Mane ​ថា​រឿង​ឈ្លោះ​គ្នា​ជាមួយ​មិត្ត​រួម​ក្រុម Salah ​បាន​បញ្ចប់​ហើយ ក្រោយ​ពី​អ្នក​ទាំង​ពីរ​បាន​ជួប​ត​ទល់​គ្នា និយាយ​គ្នា​ដើម្បី​យល់​ចិត្ត​ទៅ​វិញ​ទៅ​មក។

រឿង​អ្នក​ទាំង​ពីរ​ឈ្លោះ​គ្នា​នេះ ​កើត​ឡើង​ពេល​ក្រុម Liverpool ​លេង​ទល់​ក្រុម Burnley ​កាល​ពី​ប្រកួត​កន្លង​ទៅ។ ​រឿង​នេះ​កើត​ឡើង ​ដោយ Mane ​ខឹង Salah ​នៅ​ពេល​បាល់​ដាច់​ហើយ តែ​មិន​ព្រម​បោះ​ឱ្យ​ខ្លួន​ស៊ុត បែរ​ជា​ព្យាយាម​ស៊ុត​ខ្លួន​ឯង​ទៅ​វិញ។ ខណៈ​ដែល​ពួកគេ​គឺ​ជា​ដៃ​គូ​ប្រយុទ្ធ​នៅ​តំបន់​ខាង​លើ​ឱ្យ​ក្រុម Liverpool ។​

តែ​ក្រោយ​ពី​មាន​ការ​សម្រួល​គ្នា​ទៅ​វិញ​ទៅ​មក ​និង​កីឡាករ​ទាំង​ពីរ​បាន​ទៅ​ជួប​ត​ទល់​គ្នា ​ដើម្បី​រក​សន្តិវិធី ​ពេល​នេះ​ពួកគេ​យល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ហើយ។ ​ខណៈ​ដែល​បច្ចុប្បន្ន​ក៏​អាច​លេង​ជាមួយ​គ្នា​បាន​ជា​ធម្មតា ​មិន​មាន​រឿង​អន់​ចិត្ត​គ្នា​អ្វី​ទៀត​នោះ​ទេ។ Mane ​បាន​និយាយ​ថា​រឿង​ខ្លះ ​ទាល់​តែ​បាន​ជួប​មុខ​គ្នា ​និយាយ​គ្នា ទើប​យល់​ចិត្ត ​ហើយ​វា​ក៏​មិន​មាន​រឿង​អ្វី​ធំ​ឡើយ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT