កីឡាករមានបទពិសោធច្រើនក្នុងក្រុមជម្រើសជាតិអាហ្សង់ទីន ត្រូវបានគេដឹងថានឹងមិនស្ដាប់ការណែនាំរបស់គ្រូបង្វឹក Jorge Sampaoli ឡើយក្នុងការប្រកួតចុងក្រោយក្នុងពូលរបស់ពួកគេ។
អាហ្សង់ទីន នឹងមានសង្ឃឹមឡើងទៅវគ្គបន្ដបាន ប្រសិនបើពួកគេអាចយកឈ្នះលើក្រុមនីហ្សេរីយ៉ា ហើយអ៊ីស្លង់មិនអាចយកឈ្នះលើក្រូអាតបាន។ ដោយសារតែវាជាប្រកួតសំខាន់ដូច្នេះ ក្រុមកីឡាករអាហ្សង់ទីនលែងជឿជាក់លើគ្រូបង្វឹករបស់ខ្លួនទៀតហើយ ក្រោយពីដឹកនាំក្រុម៣ប្រកួតដំបូង បានត្រឹមស្មើអ៊ីស្លង់ ១-១ និងចាញ់ក្រូអាត ៣-០ នោះ។
អ្វីដែលកាន់តែធ្វើឱ្យពួកគេលែងស្ដាប់គ្រូបង្វឹកទៀតនោះ គឺលោក Jorge Sampaoli បានបន្ទោសទៅលើកីឡាកររបស់ខ្លួនយ៉ាងចាស់ដៃតែម្ដង។ ដោយចោទប្រកាន់ថាកីឡាករក្នុងក្រុមទាំងអស់មិនមានសមត្ថភាពដើម្បីជួយ Messi យកឈ្នះគូប្រកួតបាន។ ក្រុមទាំងមូលមានតែ Messi ម្នាក់ប៉ុណ្ណោះ ដែលមានសមត្ថភាពអាចលេងបាន។
ប្រភពមួយចំនួននៅអាហ្សង់ទីន បានបញ្ជាក់ថាលោក Jorge Sampaoli មិនត្រូវបានបណ្ដេញចេញមែន ប៉ុន្តែលោកមិនមានសិទ្ធក្នុងការបញ្ជាកីឡាករទៀតឡើយ។ ផ្ទុយទៅវិញ ក្នុងការប្រកួតប៉ះនីហ្សេរីយ៉ានេះ ប្រសិនបើលោក Sampaoli ចង់ទៅអង្គុយជាមួយកីឡាករក៏បាន ឬលោកមិនទៅចូលរួមក៏បានដែរ៕ប្រភព៖ DailyMail