គ្រូ Arsenal ​៖ ​ប្រកួត​ថ្ងៃ​នេះ ​មេឃ​ក្ដៅ​ខ្លាំង​ណាស់​

លោក ​Unai Emery ​អ្នក​ចាត់ការ​ក្រុម Arsenal ​បាន​និយាយ​ថា​ការ​ប្រកួត​ជាមួយ​ក្រុម Watford ​ម្សិលមិញ​នេះ ​មាន​អាកាស​ក្ដៅ​ណាស់ ដូច្នេះ​ហើយ​ទើប​ប្ដូរ Dani Ceballos ​ចេញ។

​ក្រុម Arsenal ​លេង​បាន​ត្រឹម​ស្មើ​ក្រុម Watford ​ក្នុង​លទ្ធផល ២-២ ​ក្នុង​ការ​ប្រកួត​យប់មិញ បើ​ទោះ​ជា​ក្រុម​មួយ​នេះ​ជា​អ្នក​នាំ​មុខ​២​គ្រាប់​មុន​ក៏​ដោយ។ ក្រុម​ម្ចាស់​ផ្ទះ Watford ​ព្យាយាម​វាយ​សម្រុក​ណាស់ ​រហូត​តាម​បាន​ស្មើ​២​គ្រាប់​វិញ ​និង​មាន​ឱកាស​ល្អ​ៗ​ជា​ច្រើន​ថែម​ទៀត។

ជាមួយ​ពី​កា​ប្រកួត​នៅ​យប់មិញ​នេះ​ដែរ ​លោក Emery ​អ្នក​ចាត់ការ​ក្រុម Arsenal ​បាន​បញ្ជាក់​រឿង​ផ្លាស់​ប្ដូរ Dani ​ចេញ​ថា​៖ “ថ្ងៃ​នេះ​មេឃ​ក្ដៅ​ណាស់ យើង​ត្រូវ​ការ​កីឡាករ​ថ្មី​ៗ ដើម្បី​លេង។ ខ្ញុំ​បាន​គិត​ពិ​របៀប​ដែល​យើង​អាច​ពង្រឹង​សមត្ថភាព​ជាមួយ​កីឡាករ​ថ្មី​ៗ​បាន។ ​នេះ​ជា​បទ​ពិសោធ​មួយ យើង​មាន​កីឡាករ​ក្មេង​ៗ​ច្រើន ដែល​ត្រូវ​ការ​លេង ដូចជា Matteo ​ជា​ដើម”៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT