Pep ​៖ អបអរ​ Liverpool ​លើក​ពាន​ឆ្នាំ​នេះ​

ក្រុម Manchester City ​ទើប​តែ​ចាញ់​ក្រុម Norwich ​ក្នុង​លទ្ធផល ៣-២ ​ក្នុង​ការ​ប្រកួត​លីគ​កំពូល​អង់គ្លេស​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ។

ជាមួយ​លទ្ធផល​បរាជ័យ​ប្រកួត​នេះ​ដែរ ​លោក Pep ​បាន​ចាត់​ទុក​ថា​ក្រុម​របស់​ខ្លួន​កំពុង​បាត់បង់​ឱកាស​ប្រជែង​ពាន​រង្វាន់​ជាមួយ​ក្រុម Liverpool ​ហើយ ​ព្រោះ​ចាញ់​ពិន្ទុ​ក្រុម​កំពូល​តារាង​៥​ពិន្ទុ​ហើយ ​ឆ្លង​កាត់​៥​ប្រកួត​នេះ។ ​តែ​យ៉ាង​ណា​ក្ដី ​សម្ដី​របស់​លោក Pep ​នេះ ​ត្រូវ​បាន​អ្នក​គាំទ្រ​គិត​ថា​គ្រាន់​តែ​ជា​ពាក្យ​និយាយ​លេង​និង​ព្រមាន​ទៅ​កូន​ក្រុម​ខ្លួន​ឱ្យ​ប្រឹងប្រែង​បន្ថែម​ទៀត​ប៉ុណ្ណោះ។

ការ​បរាជ័យ​ក្នុង​ប្រកួត​ដែល​មិន​គួរ​ចាញ់​នេះ ​លោក Pep ​ក៏​មិន​បាន​បន្ទោស​កូន​ក្រុម​អ្វី​ដែរ ​ផ្ទុយ​ទៅ​វិញ​លោក​បាន​លើក​ទឹក​ចិត្ត​និង​និយាយ​ការពារ​ពួកគេ​ថា ​ក្នុង​វិស័យ​បាល់ទាត់ ​កំហុស​គឺ​តែងតែ​មាន​ជា​និច្ច។ គ្មាន​កីឡាករ​ណា​ម្នាក់​ដែល​មិន​ធ្លាប់​កសាង​កំហុស​ឡើយ៕ប្រភព៖ Goal


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT