(VDO) Watford ​ស៊ុត ៣១ ជើង ទោះ​បាន​ត្រឹម​ស្មើ តែ Arsenal យប់មិញ​បុក​ពោះ​មិន​ស្ទើរ

ក្រុម​បាត​តារាង Watford ​ត្បិត​ទទួល​បាន​ត្រឹម​លទ្ធផល​ស្មើ ២-២ ទល់​កាំភ្លើង​ធំ ប៉ុន្តែ​បាន​ផ្តល់​មេរៀន​តាម​រយៈ​ការ​ស៊ុត​បាល់​ឥត​ដក​ជើង​ឲ្យ​ក្រុម​ភ្ញៀវ​ភ័យ​បុក​ពោះ​មិន​ស្ទើរ​នៅ​ប្រកួត​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ។ 

ពីរ​គ្រាប់​របស់ Aubameyang ​ដែល​ស៊ុត​នៅ​តង់​ដំបូង​មិន​អាច​យក​បី​ពិន្ទុ​ពី​ម្ចាស់​ផ្ទះ​បាន​នោះ​ទេ ដោយ​ចូល​ដល់​តង់​ទី​ពីរ Watford វាយ​សម្រុក​ឥត​ឈប់ រក​បាន​ពីរ​គ្រាប់​សង​ដោយ​កីឡាករ Tom Cleverley និង Pereyra។ ការ​ស៊ុត​សរុប​ Watford ធ្វើ​បាន ៣១ លើក ចំ​គោលដៅ ១០ លើក ខណៈ​ Arsenal ស៊ុត​បាន​ត្រឹម ៧ លើក​ចំ​គោលដៅ ៤ លើក​តែ​ប៉ុណ្ណោះ។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

https://www.youtube.com/watch?v=AWo2miaws2g

បច្ចុប្បន្ន Arsenal ឈរ​លេខ ៧ ក្នុង​តារាង តែ Watford មិន​ទាន់​ស្គាល់​ពាក្យ​ថា​ឈ្នះ ដែល​ចាញ់ ៣ ស្មើ ២ ឈរ​លេខ​បិទ​គូទ​នៅ​តារាង Premier League គិត​ត្រឹម​ជុំ​ទី ៥ នេះ៕