Zidane ​៖ James ​ជា​កីឡាករ​មាន​គុណភាព​ម្នាក់​របស់ Real Madrid ​

ក្រុម Real Madrid ​ស្វែង​រក​ឃើញ​ជ័យជម្នះ​របស់​ខ្លួន​វិញ​ហើយ ​ដោយ​ឈ្នះ​ក្រុម Levante ​ក្នុង​លទ្ធផល ៣-២ ​កាល​ពី​ម្សិលមិញ​នេះ។ជាមួយ​ការ​ប្រកួត​នេះ​ដែរ James Rodriguez ​ក៏​មាន​ឱកាស​បាន​ចូល​លេង​ដែរ ហើយ​ក៏​បាន​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ក្រុម​ដើម្បី​ស្វែង​រក​គ្រាប់​បាល់។ ​កត្តា​ចាប់​ផ្ដើម​រដូវ​កាល​ល្អ​នេះ​ដែរ ​បាន​ធ្វើ​ឱ្យ​លោក Zidane ​និយាយ​ពី​កីឡាករ​កូឡ៊ុំបី​នេះ​ថា ​បច្ចុប្បន្ន​ជា​កីឡាករ​ឆ្នើម​ម្នាក់​របស់​ក្រុម Real Madrid ​ដែល​បាន​ជួយ​ក្រុម​ច្រើន​កន្លង​មក។

“គាត់​បាន​បង្ហាញ​ថា​គាត់​ជា​កីឡាករ​ល្អ​ម្នាក់។ គាត់​បាន​គុណភាព ប៉ុន្តែ​នៅ​ខ្សោយ​កាយ​សម្បទា​បន្តិច។ គាត់​បាន​ផ្ដល់​គ្រប់​យ៉ាង​ដល់​ក្រុម ​ហើយ​ខ្ញុំ​សប្បាយ​ចិត្ត​ជាមួយ​គាត់។ តំបន់​ការពារ​របស់​យើង​ត្រូវ​ពង្រឹង​បន្ថែម​ទៀត។ យើង​អាច​រក​គ្រាប់​បាល់​បាន ប៉ុន្តែ​យើង​ក៏​ត្រូវ​ការពារ​ឱ្យ​បាន​វិញ​ផង​ដែរ”៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT