Pep៖ ក្នុង​វិស័យ​បាល់ទាត់ ​ជៀស​មិន​ផុត​ពី​មាន​កំហុស​ទេ​

ក្រុម Manchester City ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Norwich ​ក្នុង​លទ្ធផល ៣-២ ​ក្នុង​ការ​ប្រកួត​លីគ​កំពូល​អង់គ្លេស​កាល​ពី​យប់មិញ​នេះ។ក្នុង​ការ​ប្រកួត​នេះ​ដែរ ​ក្រុម​ខ្សែ​ការពារ​របស់​លោក Pep ​លេង​មិន​យល់​ចិត្ត​គ្នា​ឡើយ ដែល​ធ្វើ​ឱ្យ​មាន​កំហុស​និង​ក្រុម Norwich ​ចាប់​បាន​ស្វែង​រក​គ្រាប់​បាល់​ជា​បន្ដ​បន្ទាប់។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ​លោក Pep ​មិន​បាន​បន្ទោស​កូន​ក្រុម​របស់​លោក​ឡើយ ហើយ​ថែម​ទាំង​និយាយ​ការពារ​ពួកគេ​ថែម​ទៀត​ផង។

អ្នក​ចាត់ការ​ជួយ​ក្រុម Man City ​លើក​ពាន Premier League ​រដូវ​កាល​មុន ​បាន​និយាយ​ដូច្នេះ​ថា​៖ “ក្នុង​វិស័យ​បាល់ទាត់ ជៀស​មិន​ផុត​ពី​ការ​បង្កើត​កំហុស​នោះ​ទេ។ ខ្ញុំ​ដឹង​ថា​ក្រុម​របស់​ខ្ញុំ​ល្អ​កម្រិត​ណា យើង​នឹង​ស្ដារ​ស្ថានភាព​ឡើង​វិញ​នៅ​ប្រកួត​បន្ទាប់”៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT