ខ្សែប្រយុទ្ធ Neymar បានជួយសង្គ្រោះក្រុម PSG យកបាន៣ពិន្ទុ ដោយស៊ុតចូល១គ្រាប់នៅនាទី៩០+២ ក្នុងការប្រកួតទល់ក្រុម Strasbourg យប់មិញ។ការប្រកួតនេះដែរ ក្រុម PSG បានវាយសម្រុកច្រើនដែរ ប៉ុន្តែមិនអាចស្វែងរកគ្រាប់បាល់បាននោះទេ ដោយត្រូវរង់ចាំដល់នាទី៩០+២ ឯណោះ ទើប Neymar អាចទម្លាយសំណាញ់ទីបាន។ ១គ្រាប់នេះដែរ ក៏បានធ្វើឱ្យអ្នកគាំទ្រ PSG ដែលតិះដៀលរូបគេស្ងាត់មាត់ផងដែរ ព្រោះមុនការប្រកួតក្រុមអ្នកគាំទ្រលើកបដាមិនពេញចិត្តវត្តមានរបស់គេនោះទេ។
Neymar បានព្យាយាមចាកចេញពីក្រុម PSG ឱ្យបានកាលពីរដូវកាលដោះដូរកីឡាករកន្លងទៅ តែដោយសារការផ្ទេរទៅលេងនៅ Barcelona នោះ មិនបានសម្រេចក៏ធ្វើឱ្យរូបគេត្រូវលេងនៅក្រុម PSG នេះសិនសម្រាប់រដូវកាលនេះ។ ដោយត្រូវរង់ចាំដល់ខែមករាឬរដូវកាលដោះដូរក្រោយទើប ទើបអាចសម្រេចចិត្តបន្ដបាន៕
ប្រភព៖ DailyMail




