(VDO) Mane ​ចាប់​ដៃ Salah ​យក ៣ ពិន្ទុ​ពី​ក្រុម​សារិកា​ព្រៃ Newcastle

៥ ប្រកួត​របស់​ហង្ស​ក្រហម​មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​នោះ​ឡើយ ពោល​គឺ​ជ័យជម្នះ​នៅ​ជំនួប​ទើប​តែ​បញ្ចប់​មុន​នេះ​ទល់ Newcastle ​បាន​បញ្ចប់​ក្នុង​លទ្ធផល ៣-១។ បច្ចុប្បន្ន​ Liverpool ឈរ​ ១៥ ពិន្ទុ​ដាច់​គេ​នៅ​តារាង Premier League។

ការ​គ្រប់គ្រង​បាល់​របស់​ហង្ស​ហាក់​មាន​ប្រៀប​ច្រើន​ជាង​ឆ្ងាយ ធៀប​នឹង​សាច់​បាល់​របស់​សារិកា​ព្រៃ Newcastle ដែល​ជា​ម្ចាស់​ផ្ទះ។ ៣ គ្រាប់​បំបែក​បាន​ដោយ​កីឡាករ Sadio Mane នៅ​នាទី ២៨ និង ៤០ មុន​ពេល Salah បិទ​គ្រាប់​បាល់​ចុង​ក្រោយ​នៅ​ពាក់​កណ្តាល​តង់​ទី​ពីរ ត្បិត​អី​មាន​ការ​នាំ​មុខ ១-០ មុន​ដោយ​កីឡាករ Willems របស់​ក្រុម​ភ្ញៀវ​នៅ​នាទី​ទី ៧ ក៏​ដោយ។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

ប្រកួត​បន្ទាប់​របស់ Liverpool ​ត្រូវ​ចូល​តតាំង​ម្ចាស់​ផ្ទះ Napoli នា​ជំនួប​ជុំ​ទី ១ វគ្គ​ជម្រុះ​ក្នុង​ពូល​ UEFA Champions League មុន​ទៅ​បំពេញ​ភារកិច្ច​សំខាន់​ប៉ះ​តោ​ខៀវ Chelsea នៅ​ថ្ងៃ​អាទិត្យ​ក្នុង​សប្តាហ៍​តែ​មួយ។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT