Rodrygo ​ត្រូវ Zidane ​កោះ​ហៅ​លេង​ឈុត​ធំ ​ក្រោយ​កីឡាករ​របួស​ច្រើន​

ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​ប្រេស៊ីល Rodrygo ​ត្រូវ​បាន​លោក Zidane ​អ្នក​ចាត់ការ​ក្រុម​កោះ​ហៅ​មក​លេង​ឈុត​ធំ ​ក្រោយ​ពី​សមាជិក​ជា​ច្រើន​នាក់​បាន​រង​របួស។

Real Madrid ​នឹង​បើក​កីឡដ្ឋាន​របស់​ខ្លួន​ស្វាគមន៍​ក្រុម​ភ្ញៀវ Levante ​នៅ​ម៉ោង​៦​ល្ងាច​នេះ។ វា​នឹង​ក្លាយ​ជា​ប្រកួត​ចាប់​អារម្មណ៍​មួយ​សម្រាប់​អ្នក​គាំទ្រ ​ដោយ Eden Hazard ​អាច​នឹង​ចូល​លេង​បាន​ហើយ ប៉ុន្តែ​អ្វី​ដែល​មិន​ល្អ​នោះ​គឺ​សមាជិក​ក្រុម​ដទៃ​ទៀត​បាន​របួស​ច្រើន។ Fede Valverde, Luka Modric, Isco ​និង ​Marco Asensio ​សុទ្ធ​តែ​មិន​អាច​លេង​បាន​នៅ​ប្រកួត​ល្ងាច​នេះ។

ដូច្នេះ​ហើយ​ទើប​លោក Zidane ​បាន​ហៅ​យុវជន​ឆ្នើម​របស់​ខ្លួន Rodrygo ​មក​រួច​ក្រុម ដើម្បី​បម្រុង​ទុក ​ប្រសិន​បើ​មាន​ឱកាស​នឹង​ដាក់​រូបគេ​ឱ្យ​បង្ហាញ​ខ្លួន​តែ​ម្ដង។ កីឡាករ​ប្រេស៊ីល​នេះ ​ក្រុម Real Madrid ​ប្រជែង​ជាមួយ​ក្រុម​ដទៃ​ទៀត​ជា​ច្រើន ទម្រាំ​ទិញ​យក​មក​បាន៕ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT