Neymar ​នឹង​បង្ហាញ​វត្តមាន​ឱ្យ PSG ​នៅ​យប់​នេះ​

ខ្សែ​ប្រយុទ្ធ Neymar ​នឹង​បង្ហាញ​ខ្លួន​ឱ្យ​ក្រុម PSG ​វិញ​ក្នុង​ការ​ប្រកួត​ជាមួយ​ក្រុម​ Strasbourg ​នៅ​ម៉ោង​១០:៣០​នាទី​យប់​នេះ ​ពាន​រង្វាន់​លីគ​កំពូល​បារាំង។

កីឡាករ​វ័យ​២៧​ឆ្នាំ​បាន​ការ​និយាយ​ច្រើន​ទៅ​លើ​ការ​ផ្ទេរ​របស់​គេ​ទៅ​កាន់​ក្រុម Barcelona ​ប៉ុន្តែ​ជាក់​ស្ដែង​ចុង​ក្រោយ​វា​មិន​អាច​ទៅ​រួច​នោះ​ទេ។ ​ជាមួយ​គ្នា​នេះ​ដែរ ​អ្នក​គាំទ្រ​ជា​ច្រើន​ក៏​មិន​ពេញ​ចិត្ត​ចំពោះ​រឿង​ដែល​សាមី​ខ្លួន​តែង​និយាយ​ថា​ចង់​ចាកចេញ​ពី​ក្រុម​នៅ​បារាំង​នេះ ទៅ​អេស្ប៉ាញ​វិញ​ផង​ដែរ។

ដោយសារ​ការ​ចរចា​ចុង​ក្រោយ​មិន​សម្រេច ​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល ​នឹង​ត្រូវ​ចូល​លេង​ឱ្យ​ក្រុម PSG ​វិញ​ហើយ​នៅ​ប្រកួត​រាត្រី​នេះ។ ប៉ុន្តែ​មុន​ការ​ចូល​លេង ​លោក Thomas Tuchel ​ក៏​បាន​ព្រមាន​ទៅ​កាន់​កីឡាករ​ផ្ទាល់ ត្រូវ​អត់ធ្មត់​ជាមួយ​ការ​រិះគន់​របស់​ក្រុម​អ្នក​គាំទ្រ​ខ្លួន​ឯង​ឱ្យ​បាន ព្រោះ​ពួកគេ​ច្បាស់​ណាស់ ​នឹង​ស្ដី​បន្ទោស​លើ Neymar ​មិន​ខាន៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT