PSG ​ត្រៀម​ចាយ ១១ លាន​ផោន/រដូវ​កាល ​ដើម្បី​ចង​ជើង​កីឡាករ​ឆ្នើម​មួយ​រូប

Marco Verratti ​ត្រូវ​បាន​គេ​ដឹង​ថា​កាន់​តែ​កៀក​ជិត​លើ​ការ​ចុះ​ហត្ថលេខា​កិច្ច​ព្រមព្រៀង​បន្ត​កុងត្រា​ជាមួយ​ក្លឹប Paris Saint-Germain ដល់​ឆ្នាំ ២០២៤ ​ដែល​យុទ្ធសាស្រ្ត​ចង​ជើង​របស់​ក្លឹប​បាន​បន្ថែម​ថ្លៃ​ពលកម្ម​ដល់​ទៅ ១១ លាន​អឺរ៉ូ/រដូវ​កាល។

ខ្សែ​បម្រើ​វ័យ ២៦ ឆ្នាំ​រូប​នេះ​បាន​មក​ចូលរួម​ជាមួយ​ក្លឹប​យក្ស​បារាំង​តាំង​ពី​ឆ្នាំ ២០១២ មក​ម្ល៉េះ ទល់​ពេល​នេះ​បង្ហាញ​ខ្លួន​បាន​សរុប ២៨២ ប្រកួត និង​ហែល​ឆ្លង​នូវ​ជោគជ័យ​នៃ​ពាន​រង្វាន់​ក្នុង​ស្រុក​ជា​ច្រើន។

តាម​ដែល​ដឹង Verratti ក៏​ទំនង​ជា​ក្លឹប​នឹង​ផ្តល់​តំណែង​ជា​ប្រធាន​ក្រុម បន្ទាប់​ពី Thiago Silva ​ក្រោយ​ពី​ខ្សែ​ការពារ​វ័យ​ចំណាស់​ ៣៥ ឆ្នាំ​ត្រៀម​នឹង​ផុត​កុងត្រា​នៅ​រដូវ​ក្តៅ​ខាង​មុខ៕ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT