គ្រូ​ចាស់ Allegri ទម្លាយ​មូលហេតុ​ Ronaldo លេចធ្លោ​ខុស​ពី​កីឡាករ​ដទៃ

Cristiano Ronaldo និង​អ្នកចាត់ការ​លោក Massimiliano Allegri ​បាន​រួមរស់​ជាមួយ​គ្នា​អស់​មួយ​រដូវ​កាល​មុន​ពេល​ក្លឹប​បណ្ដេញ​ចោល​អ្នកចាត់ការ​សញ្ជាតិ​អ៊ីតាលី​រូប​នេះ ហើយ​ជំនួស​ដាក់​ចូល​លោក Sarri។

ប្រាប់​សារព័ត៌មាន​នៅ​ពេល​កន្លង​ទៅ​នេះ Allegri នៅ​តែ​នឹកនា​ដល់​ភាព​ខិតខំ​ប្រឹងប្រែង​របស់ Ronaldo ហើយ​និយាយ​ពី​ចំណុច​ខុសប្លែក​គ្នា​រវាង​គេ​ធៀប​នឹង​កីឡាករ​ឯ​ទៀត​ក្នុង​ក្រុម។ លោក Allegri មាន​ប្រសាសន៍​ថា៖ “Ronaldo មាន​អាយុ ៣៤ ឆ្នាំ​ហើយ គេ​បាន​ឈ្នះ​ពាន​រង្វាន់​អឺរ៉ុប​និង​បាល់​មាស ប៉ុន្តែ​គេ​នៅ​តែ​បន្ត​ធ្វើ​ឲ្យ​ខ្លួន​ឯង​មាន​ភាព​សំខាន់ ចំណុច​នេះ​ហើយ​ដែល​ខុស​ពី​គេ​ដទៃ​ទៀត”។

លោក​បន្ត៖ “ជាង​នេះ​គឺ​បច្ចេកទេស​ដែល​ជា​មូលដ្ឋានគ្រឹះ​រុញ​ឲ្យ Ronaldo ឈរ​នៅ​កម្រិត​ខ្ពស់​អស់​រយៈ​ពេល​ច្រើន​ឆ្នាំ ហើយ​បើ​សួរ​ថា​ខ្ញុំ​ជ្រើស​យក​បង្វឹក Ronaldo ឬ​យុវជន​មាន​ទេពកោសល្យ នោះ​ខ្ញុំ​នឹង​ឆ្លើយ​យក Ronaldo ទាំង​មិន​ស្ទាក់ស្ទើរ”៕ ប្រភព៖ FoxSportAsia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT