Zidane បញ្ជាក់​ច្បាស់​ទាត់​ស្អែក​ម៉ោង ០៦ ល្ងាច ​នឹង​មាន​វត្តមាន​ម្ចាស់​អាវ​លេខ ៧ ថ្មី

អ្នកចាត់ការ​លោក Zinedine Zidane ​បាន​បញ្ជាក់​ច្បាស់ការ​ថា​វត្តមាន Eden Hazard ដែល​ជា​អ្នក​ស្នង​តំណែង​អាវ​លេខ ៧ ថ្មី​នៅ​ក្លឹប Real Madrid នឹង​មាន​ការ​បង្ហាញ​ខ្លួន​នៅ​ថ្ងៃ​ស្អែក​នេះ ដែល​ជា​ជំនួប​ទល់​ក្លឹប Levante លេង​នៅ​ម៉ោង ០៦:០០ ល្ងាច (ម៉ោង​នៅ​កម្ពុជា)។

Hazard ​បាន​ជួប​បញ្ហា​របួស​បន្តិចបន្តួច​ដែល​ត្រូវ​ការ​ពេល​សម្រាក​ព្យាបាល ៣ ទៅ ៤ សប្តាហ៍​មុន​ពេល​បើក​រដូវ​កាល ២០១៩/២០ រុញ​ឲ្យ​រូប​គេ​ពុំ​បាន​បង្ហាញ​ខ្លួន​នៅ​ ៣ ជុំ​ដំបូង​សម្រាប់​ក្របខ័ណ្ឌ LaLiga។

កន្លង​ទៅ​កីឡាករ​រូប​នេះ​ក៏​ទើប​បង្ហាញ​ខ្លួន​លេង​ឲ្យ​ជម្រើស​ជាតិ​បែលហ្សិក​បាន​ធម្មតា​ផង​ដែរ បែប​នេះ​ក៏ ១០០ ភាគរយ​ដែល Hazard អាច​វិល​មក​ជួយ​ក្រុម Real Madrid វិញ​បាន។ អ៊ីចឹង​ចាំ​មើល​តើ​អតីត​ខ្សែ​ប្រយុទ្ធ​តោ​ខៀវ​រូប​នេះ​អាច​រក​គ្រាប់​បាល់​នៅ​ប្រកួត​ដំបូង​បាន​ដែរ​ទេ? ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT