គ្រូ​អារ៉ាប់​រួម ​បន្ទោស​ស្មៅ​ធម្មជាតិ​កីឡដ្ឋាន​ម៉ាឡេស៊ី​អន់​ពេក​

លោក Van Marwijk ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អារ៉ាប់​រួម ​បាន​បន្ទោស​ស្មៅ​ធម្មជាតិ​របស់​កីឡដ្ឋាន​ជាតិ​ Bukit Jalil ​ម៉ាឡេស៊ី​ថា​អន់ ពិបាក​លេង​បាល់​លឿន។

ក្រុម​អារ៉ាប់រួម ​បាន​យក​ឈ្នះ​លើ​ក្រុម​ម៉ាឡេស៊ី ​ក្នុង​លទ្ធផល ២-១ ​ក្នុង​ការ​ប្រកួត​ជម្រុះ World Cup 2022 ​កន្លង​ទៅ​នេះ។ ​បើ​ទោះ​ជា​ឈ្នះ​មែន ប៉ុន្តែ​លោក Van ​មិន​សប្បាយ​ចិត្ត​នៅ​ពេល​ឃើញ​កូន​ក្រុម​លេង​លើ​ស្មៅ​មិន​ល្អ​ដូច្នេះ​ទេ។ ​លោក​ថា​ស្មៅ​នៅ​ទីលានBukit Jalil ​មិន​សក្ដិសម​សម្រាប់​ការ​លេង​បាល់ ឱ្យ​ល្អ​មើល​ឡើយ។

អតីត​គ្រូ​ដែល​ដឹក​នាំ​ក្រុម​ហុល្លង់​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ World Cup 2010 ​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​នោះ​ថា​៖ “នេះ​ជា​កីឡដ្ឋាន​ស្អាត​មួយ​នៅ​លើ​លោក ​ដែល​ខ្ញុំ​ធ្លាប់​ឃើញ។ តែ​គួរ​ឱ្យ​អាណិត​ស្មៅ​ក្នុង​កីឡដ្ឋាន​នេះ ​មិន​ល្អ​នោះ​ទេ វា​ពិបាក​ក្នុង​ការ​លេង​បាល់​លឿន ​មិន​មែន​តែ​ក្រុម​ខ្ញុំ​ឡើយ ​សូម្បី​ម្ចាស់​ផ្ទះ​ម៉ាឡេស៊ី​ក៏​ពិបាក​ដូច​គ្នា។ វា​មាន​ស្មៅ​មិន​ល្អ ​ប៉ុន្តែ​កីឡដ្ឋាន​នេះ​ស្អាត​ណាស់”។ ​ក្នុង​ការ​ប្រកួត​រវាង​ក្រុម​ទាំង​ពីរ​នេះ ​មាន​អ្នក​គាំទ្រ​ចូល​ទស្សនា​ជាង​៤​ម៉ឺន​នាក់ ខណៈ​ដែល​កីឡដ្ឋាន​នេះ​ផ្ទុក​មនុស្ស​បាន​ជាង​៨​ម៉ឺន​នាក់៕ប្រភព៖ Foxsportsasia


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT