Suarez ​អាច​ចូល​លេង​ឱ្យ Barcelona ​បាន​វិញ​ហើយ​ចុង​សប្ដាហ៍​នេះ​

ខ្សែ​ប្រយុទ្ធ Luis Suarez ​អាច​ចូល​លេង​ឱ្យ​ក្រុម Barcelona ​លេង​ទល់​ក្រុម Valencia ​បាន​វិញ​ហើយ​នៅ​ចុង​សប្ដាហ៍​នេះ ​ក្រោយ​ខកខាន​ប៉ុន្មាន​ប្រកួត​មក​។

Suarez ​អាច​ចូល​ហ្វឹកហាត់​ជាមួយ​ក្រុម​បាន​ពេញលេញ​វិញ​កាល​ពី​ម្សិលមិញ​នេះ ​ដោយ​អាច​នឹង​ចូល​លេង​បាន​ក្នុង​ការ​ប្រកួត​ទល់​ក្រុម Valencia ​នៅ​ចុង​សប្ដាហ៍​នេះ។ កីឡាករ​អ៊ុយរុយហ្គាយ​រូប​នេះ​ខកខាន​ប្រកួត​ឱ្យ​ក្រុម Barcelona ​តាំង​ពី​ប្រកួត​ទី​១​មក ពោល​គឺ​ប៉ះ​ក្រុម Athletic Club ​ក៏​ទទួល​រង​របួស​តែ​ម្ដង។ ​ដោយ​ឡែក​សម្រាប់​កីឡាករ​សំខាន់​ម្នាក់​ទៀត Messi ​នៅ​មិន​ទាន់​អាច​ចូល​លេង​បាន​ទេ​ចុង​សប្ដាហ៏។

ក្រុម Barcelona ​រំពឹង​ថា​កីឡាករ​អាហ្សង់ទីន​នឹង​ចូល​លេង​បាន​ពេញ​ជើង​តែ​ម្ដង ​ក្នុង​ការ​ប្រកួត​ទល់​ក្រុម Dortmund ​នៅ​ពាន​រង្វាន់ UEFA Champions League ​សប្ដាហ៍​ក្រោយ។ Messi ​របួស​សាច់ដុំ​តាំង​ពី​ហ្វឹកហាត់​ត្រៀម​រដូវ​កាល​ថ្មី​នេះ​មក​ម្ល៉េះ៕ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT