កីឡដ្ឋាន Real Madrid ​ចង់​ធ្វើ​ជា​កន្លែង​រៀប​ចំ​ការ​ប្រកួត Nadal ​និង Federer

កីឡដ្ឋាន Bernabeu ​របស់​ក្រុម Real Madrid ​ចង់​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ការ​ប្រកួត​វាយ​កូន​បាល់​រវាង​កំពូល​កីឡាករ Rafael Nadal ​និង ​Roger Federer ​ដើម្បី​បង្កើត​កំណត់ត្រា​អ្នក​ទស្សនា​កីឡា​នេះ​បាន​៨​ម៉ឺន​នាក់។

លោក Perez ​ដែល​ជា​ប្រធាន​ក្លឹប Real Madrid ​បាន​ប្រាប់​គម្រោង​របស់​ខ្លួន​នេះ​ទៅ Nadal ​ដើម្បី​ឱ្យ​វា​សម្រេច​ទៅ​បាន ត្បិត​អី​កីឡាករ​រូប​នេះ​នឹង​ត្រូវ​ប៉ះ Roger ​នៅ​ឆ្នាំ​ក្រោយ។ ​កំណត់ត្រា​ដែល​ចូល​មើល​កីឡា​វាយ​កូន​បាល់​ច្រើន​ជាង​គេ​បំផុត​គឺ​មាន​ត្រឹម​តែ​ជាង​៣​ម៉ឺន​នាក់​ប៉ុណ្ណោះ ​ដែល​ជា​ការ​ប្រកួត​រវាង​ Kim Clijsters ​យក​ឈ្នះ Serena Williams ​នៅ Brussels ​កាល​ពី​ឆ្នាំ​២០១០​កន្លង​ទៅ។

ហើយ​បើ​តាម​គម្រោង​ឆ្នាំ​ក្រោយ Rafael Nadal ​ប៉ះ ​Roger Federer ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ ​Cape Town ​ដែល​ផ្ទុក​មនុស្ស​បាន​៥​ម៉ឺន​នាក់។ តែ​លោក Perez ​បាន​បង្ហាញ​គម្រោង​ថ្មី ដោយ​ចង់​លើក​ការ​ប្រកួត​នៅ Cape Town ​នោះ មក​លេង​នៅ Bernabue ​វិញ​មក ដែល​អាច​ផ្ទុក​មនុស្ស​បាន​៨​ម៉ឺន​នាក់៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT