លោក Romeo Jozak គ្រូបង្វឹកក្រុមជម្រើសជាតិគុយវ៉ែត ត្រូវបណ្ដេញចេញពីមុខតំណែងហើយ ក្រោយពីដឹកនាំក្រុមចាញ់អូស្ត្រាលី ៣-០។
គុយវ៉ែត លុតក្រុមនេប៉ាល់បានក្នុងលទ្ធផល ៧-០ ក្នុងការប្រកួតជម្រុះ World Cup 2022 នៅប្រកួតទី១ ប៉ុន្តែការប្រកួតទី២ពួកគេធ្វើមិនបានល្អឡើយ ដោយចាញ់ក្រុមអូស្ត្រាលីក្នុងលទ្ធផល ៣-០ វិញ។ ការធ្វើមិនបានល្អសម្រាប់ប្រកួតទី២នេះហើយ បានធ្វើឱ្យសហព័ន្ធកីឡាបាល់ទាត់របស់គុយវ៉ែត សម្រេចបណ្ដេញគ្រូបង្វឹក Romeo Jozak ជនជាតិក្រូអាតចេញពីតំណែងហើយនៅថ្ងៃនេះ។
ក្រុមជម្រើសជាតិខាងលើនេះស្ថិតនៅពូល B ជាមួយក្រុមអូស្ត្រាលី ហ្សកដានី នេប៉ាល់ និងឆាយនីសតៃប៉ិ។ ការប្រកួតបន្ទាប់របស់ពួកគេនឹងត្រូវប៉ះក្រុមហ្សកដានី នៅថ្ងៃទី១០ខែតុលាឆ្នាំ ២០១៩ខាងមុខ មុនពេលប៉ះក្រុមឆាយនីសតៃប៉ិ នៅថ្ងៃទី១៤បន្ទាប់៕ប្រភព៖ Foxsportsasia