Wenger ថា​ក្រុម​មួយ​នេះ ដឹង​តែ​គ្មាន​ឱកាស​លើក​ពាន PL ហើយ​រដូវ​កាល ១៩/២០

អតីត​គ្រូ​ចាស់​នៅ​កាំភ្លើង​ធំ​លោក Arsene Wenger ​បាន​បង្ហាញ​ការ​យល់​ឃើញ​ចំពោះ​ទម្រង់​លេង​របស់​ក្លឹប​បិសាច​ក្រហម​នា​ពេល​បច្ចុប្បន្ន និង​ជឿជាក់​ថា​ក្លឹប​មិន​អាច​ប្រជែង​ពាន​រង្វាន់ Premier League បាន​នោះ​ទេ សម្រាប់​រដូវ​កាល ២០១៩/២០។

ប្រាប់​សារព័ត៌មាន beIN Sports លោក​និយាយ​ថា៖ “មើល​ការ​លេង​របស់ Man Utd អាច​ថា​កីឡាករ​ក្នុង​ក្រុម​របស់​ពួក​គេ​ហាក់​មិន​ទាន់​ធ្វើ​បាន​ល្អ​គ្រប់គ្រាន់​នោះ​ឡើយ ពោល​គឺ​ពួក​គេ​មិន​មែន​ជា​បេក្ខភាព​សម្រាប់​ប្រជែង​ពាន​រង្វាន់​ឆ្នាំ​នេះ​ទេ”។

លោក​បន្ត​ថា៖ “តើ​ពួក​គេ​នឹង​អាច​ធ្វើ​ដូច​ជំនាន់​របស់ Ryan Giggs, Paul Scholes, David Beckham ធ្លាប់​ជោគជ័យ​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នោះ​បាន​ទេ”។ បញ្ជាក់​ថា​បិសាច​ជោគជ័យ​តែ​ជំនួប​បើក​ឆាក​ដំបូង​ក្រោយ​យក​ឈ្នះ​លើ Chelsea ៤-០ តែ​ប្រកួត​ក្រោយៗ​មក​ហាក់​មិន​ទទួល​បាន​ជោគជ័យ​ទាល់​តែ​សោះ៕ ប្រភព៖ FoxSportAsia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT