កើប​ទាំង​អ្នក​គាំទ្រ កើប​ទាំង​លុយ​ខ្ទង់​លាន​ឲ្យ Juve ក្រោយ Ronaldo ចែក​ផ្លូវ​ពី R.Madrid

វត្តមាន​នៃ​ការ​មក​ដល់​របស់ Cristiano Ronaldo នៅ​រយៈ​ពេល​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ ក្រៅ​ពី​ប្រមូល​នូវ​ប្រជាប្រិយភាព ទៀត​សោត​ក៏​ជួយ​បង្កើន​ទាំង​ចំណូល​រាប់​លាន​ដល់​ក្លឹប Juventus។

ឥទ្ធិពល​បុរស​វ័យ ៣៤ ឆ្នាំ​បាន​ជំរុញ​ឲ្យ​ក្លឹប Juventus កើន​អ្នក​គាំទ្រ​ពី ៤៩,៧ លាន​នាក់ ដល់ ៨៣,៨ លាន​នាក់​នៅ​លើ​បណ្តាញ​សង្គម។ ជាង​នេះ​សម្រាប់​ម្ចាស់​ឧបត្ថម្ភ​ធំ​ដូច​ជា Adidas ក៏​បាន​ចុះ​កុងត្រា​ថ្មី​បន្ថែម​លើ​ទំហំ​ចំណាយ​ចាស់​ពី ២៣ លាន​អឺរ៉ូ ដល់ ៥១ លាន​អឺរ៉ូ/រដូវ​កាល​ទៀត​ផង។

មិន​ខុស​ពី​ក្រុមហ៊ុន​រថយន្ត Jeep ក៏​ដូច​ជា មុន​ពេល​ Ronaldo មក​ដល់ សេះ​បង្កង់​ទទួល​បាន​ ១៦ លាន​ប៉ុណ្ណោះ តែ​មក​ទល់​បច្ចុប្បន្ន​ទទួល​បាន​ដល់​ទៅ ៥០ លាន​អឺរ៉ូ/រដូវ​កាល៕ ប្រភព៖ Tuttosport

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT