Perez ​ប្រធាន​ក្លឹប ​Real Madrid ​និយាយ​ពី​ការ​ព្យាយាម​ទិញ Pogba ​

លោក Florentino Perez ​ប្រធាន​ក្លឹប Real Madrid ​បាន​និយាយ​ថា​ក្រុម​ការងារ​របស់​លោក​ព្យាយាម​ជា​ច្រើន​លើក​ដើម្បី​ចុះ​កុងត្រា​យក Pogba ​មក​រួម​ក្រុម ប៉ុន្តែ​លទ្ធផល​នៅ​តែ​មិន​អាច​ទៅ​រួច​។

ការ​ព្យាយាម​តែ​មិន​សម្រេច​នេះ ​គឺ​ត្រូវ​បាន​លោក Perez ​ដែល​ជា​ប្រធាន​ក្លឹប​បញ្ជាក់​ថា​វា​កើត​ឡើង​ដូច​ករណី​របស់​ខ្សែ​ប្រយុទ្ធ Lewandowski ​ដែរ ​ដែល​ក្លឹប​ព្យាយាម​ទិញ​ណាស់ តែ​ចុង​ក្រោយ​នៅ​តែ​មិន​អាច​។ “មាន​កីឡាករ​ដែល​មិន​ត្រូវ​លក់​ឡើយ។ យើង​បាន​ព្យាយាម​ទិញ Dowski ​ជា​ច្រើន​ឆ្នាំ ​ប៉ុន្តែ​មិន​អាច​កើត​មាន​ឡើង​បាន​ទេ ព្រោះ​រូបគេ​មិន​មែន​ជា​កីឡាករ​សម្រាប់​លក់​ចេញ។ ដូច Pogba ​អីចឹង Man Utd ​មិន​លក់​ឡើយ”។

ជាមួយ​គ្នា​នេះ​ដែរ ​សេដ្ឋី​អេស្ប៉ាញ​ក៏​បាន​បញ្ជាក់​ទៀត​ដែរ​ថា​ក្រុម Real Madrid ​រដូវ​កាល​មុន​ធ្វើ​មិន​បាន​ល្អ ​ក៏​ព្រោះ​តែ​ក្រុម​នេះ​ជោគជ័យ​ខ្លាំង​ពេក ​ជោគជ័យ​រហូត​ភ្លេច​ការ​បរាជ័យ​ខ្លះ ដូច្នេះ​ហើយ​ទើប​ក្រុម​ទាំង​មូល​មើល​ទៅ​ធ្វើ​មិន​បាន​ល្អ​ឡើយ។ សម្រាប់​រដូវ​កាល​ថ្មី​នេះ ​លោក​រំពឹង​ថា​គ្រប់​យ៉ាង​នឹង​ត្រលប់​មក​រក​ភាព​ល្អ​ប្រសើរ​វិញ​៕ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT