Messi ​ចាប់​ផ្ដើម​និយាយ​ពី​រឿង Neymar ​ទៀត​ហើយ​

Lionel Messi ​បាន​និយាយ​ថា​លោក​មិន​ច្បាស់​ឡើយ​ថា​ក្រុម Barcelona ​បាន​ព្យាយាម​អស់​លទ្ធផល​ភាព​ដើម្បី​នាំ​យក​ខ្សែ​ប្រយុទ្ធ Neymar ​មក​វិញ​ឬ​អត់​នោះ​ទេ​។

កាល​ពី​រដូវ​កាល​ដោះដូរ​កីឡាករ​កន្លង​ទៅ ​Neymar ​សឹង​តែ​បាន​ទៅ​លេង​នៅ​ក្លឹប Barcelona ​វិញ​ហើយ ប៉ុន្តែ​នាទី​ចុង​ក្រោយ ​ការ​ផ្ទេរ​មិន​អាច​សម្រេច​បាន​វិញ ដែល​ត្រូវ​ឱ្យ​កីឡាករ​ប្រេស៊ីល​នេះ​បន្ដ​លេង​ឱ្យ PSG ​ទៀត។ ខណៈ​ដែល​ក្រុម​អ្នក​មាន​បុណ្យ​ក៏​មិន​អាច​យក​កីឡាករ​ខ្លួន​ត្រូវ​ការ​ត្រលប់​ទៅ​វិញ​ដែរ។

ជាមួយ​រឿង​នេះ Messi ​បាន​ចេញ​មុខ​មក​និយាយ​ដែរ​ថា​៖ “ខ្ញុំ​ចង់​ឱ្យ Neymar ​ត្រលប់​មក​វិញ​ណាស់។ និយាយ​ដោយ​ស្មោះ​ទៅ ​ខ្ញុំ​មិន​ដឹង​ថា​ក្រុម Barcelona ​បាន​ព្យាយាម​អស់​ពី​សមត្ថភាព​ដើម្បី​យក​គេ​មក​វិញ​ឬ​អត់​ទេ។ តែ​រឿង​មួយ​ដែល​ប្រាកដ​គឺ​ការ​ចរចា​ជាមួយ​ក្រុម PSG ​នឹង​មិន​ងាយ​ស្រួល​ឡើយ។ អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​គឺ​ធ្វើ​រួច​ហើយ ខ្ញុំ​បាន​ផ្ដល់​យោបល់​ឱ្យ​ក្រុម​ដើម្បី​នាំ​យក Neymar ​ត្រលប់​មក​វិញ”៕ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT