Lukaku ​​ក្លាយ​ជា​អ្នក​រក​គ្រាប់​បាល់​ឱ្យ​ជម្រើស​ជាតិ​បាន​ច្រើន​ដូច Messi Neymar ​ដែរ​ហើយ

ខ្សែ​ប្រយុទ្ធ​បែលហ្សិក Lukaku ​កំពុង​បង្ហាញ​សមត្ថភាព​ថា​រូបគេ​ក៏​ជា​កីឡាករ​កំពូល​លើ​លោក​នេះ​ដែរ ​ហើយ​សមត្ថភាព​រក​គ្រាប់​បាល់​លើ​ឆាក​អន្តរជាតិ​របស់​គេ ​កំពុង​តែ​ដើរ​ស្មើ​ជាមួយ Lionel Messi Neymar ​និង​កីឡាករ​ផ្សេង​ៗ ទៀត​ផង​ដែរ។

Lukaku ​រក​បាន​២​គ្រាប់​ក្នុង​ជ័យជម្នះ បែលហ្សិក ៥-២ ​ទុយណេស៊ី​កាល​ពី​យប់មិញ​នេះ។ ខ្សែ​ប្រយុទ្ធ​លេង​នៅ Manchester United ​រូប​នេះ ​ក៏​ក្លាយ​ជា​កីឡាករ​មុត​ស្រួច​ម្នាក់​នៅ​ជម្រើស​ជាតិ ក្រោយ​ពី​រូបគេ​រក​បាន​១៧​គ្រាប់​មក​ហើយ​ក្នុង​រយៈ​ពេល​១២​ខែ​ចុង​ក្រោយ​ជាមួយ​ក្រុម​ជម្រើស​ជាតិ។ ស្រប​ពេល​ដែល​២​គ្រាប់​យប់មិញ​នេះ​ទៀត​សោត ខ្សែ​ប្រយុទ្ធ​វ័យ​២៥​ឆ្នាំ​រូប​នេះ​ក៏​ឡើង​ទៅ​កំពូល​តារាង​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​នៅ World Cup 2018 ​ដោយ​ស្មើ​ជាមួយ Ronaldo ​មាន​៤​គ្រាប់​ក្នុង​ដៃ​ដូច​គ្នា។

អ្វី​ដែល​កាន់​តែ​ពិសេស​ទៀត​នោះ ត្រឹម​១២​ខែ​កន្លង​មក​នេះ Lukaku ​រក​បាន​១៧​គ្រាប់ ​ច្រើន​ជាង Lionel Messi ​ទើប​តែ​បាន​៦​គ្រាប់ Neymar ​ទើប​តែ​៤​គ្រាប់ Griezmann ​បាន​៥​គ្រាប់​និង​កីឡាករ​ល្អ​ៗ​ក្នុង​ក្រុម​ជម្រើស​ជាតិ​ផ្សេង​ទៀត។ អ្វី​ដែល​អតីត​កីឡាករ Chelsea ​រូប​នេះ​កំពុង​ធ្វើ​គឺ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​មែនទែន​ចំពោះ​ទម្រង់​លេង​និង​ការ​បញ្ចប់​ទី​របស់​គេ។

យ៉ាងណាមិញ ​កីឡាករ​ខាង​លើ​នេះ​ក្រោយ​ពី​ប្រកួត​យប់មិញ ត្រូវ​បាន​គេ​ដឹង​រង​របួស​បាត់​ទៅ​ហើយ ដោយ​អាច​នឹង​មិន​បាន​លេង​ទល់​ក្រុម​អង់គ្លេស​នា​ប្រកួត​បិទ​ពូល​របស់​ពួកគេ​បាន​ទេ។ ត្បិត​តែ​យ៉ាង​នេះ​មែន បែលហ្សិក​មាន​៦​ពិន្ទុ​ក្នុង​ដៃ​ទៅ​ហើយ ដូច្នេះ​ឱកាស​ឡើង​ទៅ​វគ្គ​បន្ដ​សឹង​តែ​អាច​និយាយ​បាន​៩៩​%​ទៅ​ហើយ៕ប្រភព៖ dailyMail

  • Lukaku ​​ក្លាយ​ជា​អ្នក​រក​គ្រាប់​បាល់​ឱ្យ​ជម្រើស​ជាតិ​បាន​ច្រើន​ដូច Messi Neymar ​ដែរ​ហើយ