Pogba ​សឹង​តែ​បាន​ផ្លាស់​ទៅ​លេង​នៅ PSG ​ហើយ​

Paul Pogba ​បាន​យល់​ព្រម​ផ្លាស់​ទៅ​លេង​នៅ​ក្លឹប PSG ​ហើយ ប៉ុន្តែ​សោកស្ដាយ​ត្រូវ​រំសាយ​វិញ ដោយសារ​តែ Neymar ​មិន​អាច​ផ្ទេរ​ចេញ​បាន​។

ក្រុម PSG ​បាន​ទាក់ទង​ទិញ Pogba ​ពី​ក្រុម Manchester United ​ហើយ​ព្រមព្រៀង​គ្នា​រូច​រាល់​ទៅ​ហើយ ប៉ុន្តែ​គម្រោង​នេះ​ត្រូវ​រំសាយ​វិញ ដោយសារ​តែ​ការ​ផ្ទេរ​របស់ Neymar ​ទៅ​ក្លឹប​ចាស់ PSG ​មិន​អាច​កើត​មាន​ឡើង​វិញ។ ការ​មិន​អាច​លក់​កីឡាករ​ម្នាក់​នេះ​បាន​ហើយ ទើប​ធ្វើ​ឱ្យ​ក្រុម​បារាំង ​មិន​អាច​បញ្ចេញ​ប្រាក់​ដល់​ជាង​១០០​លាន​ផោន ដើម្បី​ទៅ​ទិញ Pogba ​បាន​នោះ​ទេ។

កុងត្រា​ដែល​ PSG ​ផ្ដល់​នោះ​គឺ​ Pogba ​នឹង​ទទួល​បាន​តម្លៃ​ពលកម្ម​ដល់​ទៅ​ជាង​៤​សែន​ផោន​ក្នុង​១​សប្ដាហ៍ ​ហើយ​ថែម​ទទួល​បាន​ប្រាក់ Bonus ​ទៀត​ប្រសិន​បើ​ជួយ​ក្រុម​លើក​ពាន​បាន៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT