ក្រុមអ្នកគាំទ្របាល់ទាត់ហុងកុង បានចំអកភ្លេងជាតិចិន អំឡុងពេលការប្រកួតរវាងក្រុមហុងកុង និងក្រុមអ៊ីរ៉ង់ កាលពីម្សិលមិញនេះ។
រឿងបាតុកម្មនៅហុងកុង មិនទាន់ចប់នៅឡើយទេ ហើយកាលពីប្រកួតបាល់ទាត់រវាងក្រុមហុងកុង និងអ៊ីរ៉ង់ ក៏មានអ្នកគាំទ្រមួយចំនួនបានតិះដៀលលើភ្លេងជាតិផងដែរ។ អំឡុងពេលគោរពភ្លេងជាតិ ក្រុមអ្នកគាំទ្របែរជានាំគ្នាច្រៀងរិះគន់ទៅវិញ ដែលនេះបានបង្ហាញថាពួកគេមិនគាំទ្រចិនឡើយ។
បញ្ហានេះអាចនឹងធ្វើឱ្យហុងកុង ជួបបញ្ហាជាមួយ FIFA មិនខាន ព្រោះតាមច្បាប់វិស័យបាល់ទាត់មិនអាចពាក់ព័ន្ធជាមួយរឿងនយោបាយបានឡើយ។ ដូច្នេះការដែលអ្នកគាំទ្រយកមកលាយឡំគ្នានេះ អាចនឹងធ្វើឱ្យមានរឿងមិនល្អ ឬត្រូវ FIFA ពិន័យសហព័ន្ធបាល់ទាត់ហុងកុងក៏ថាបាន៕ប្រភព៖ Channelnewsasia