​ថៃ ឡើង​ឈរ​កំពូល​តារាង​ក្នុង​ពូល ​ក្រោយ​ឈ្នះ​ឥណ្ឌូណេស៊ី ​ផុយ​ៗ​

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ថៃ ​បាន​ឡើង​ទៅ​ឈរ​កំពូល​តារាង​ពូល G ​ហើយ ​ក្រោយ​ពី​យក​ឈ្នះ​លើ​ក្រុម​ឥណ្ឌូណេស៊ី ​ក្នុង​លទ្ធផល ៣-០ ​កាល​ពី​យប់មិញ​នេះ​។

វា​ជា​លទ្ធផល​ល្អ​សម្រាប់​ក្រុម​ថៃ ​ក្រោម​ការ​ដឹក​នាំ​របស់​គ្រូ​ថ្មី Nishino ​។ ​ស្រប​ពេល​ដែល​ក្រុម​នេះ ​ទើប​តែ​បាន​ឈ្នះ​១​ប្រកួត​នេះ ប៉ុណ្ណោះ ​ក្នុង​ការ​ប្រកួត​៥​ប្រកួត​ចុង​ក្រោយ​មក​នេះ។ ​៣​គ្រាប់​របស់​ក្រុម​ថៃ ​ធ្វើ​បាន​នៅ​តង់​ទី​២​ទាំង​អស់ ​ហើយ​វា​ក៏​ធ្វើ​ឱ្យ​ក្រុម​ម្ចាស់​ផ្ទះ​ឥណ្ឌូណេស៊ី ​មាន​កំណត់ត្រា​អាក្រក់​មួយ​ក្នុង​ដី​ខ្លួន​ឯង​ផង​ដែរ។ ២​ប្រកួត​ក្នុង​ដី ​ឥណ្ឌូណេស៊ី ​ចាញ់​ទាំង​២​ប្រកួត​តែ​ម្ដង ដោយ​ចាញ់​ក្រុម​ម៉ាឡេស៊ី ​និង​ក្រុម​ថៃ។ ​

​ប្រកួត​បន្ទាប់​របស់​ក្រុម​ថៃ ​នឹង​ត្រូវ​ប៉ះ​ក្រុម​ UAE ​នា​ថ្ងៃ​ទី​១៥​ខែ​តុលា​ឆ្នាំ​២០១៩​ខាង​មុខ​នេះ ​នៅ​ទឹក​ដី​របស់​ពួកគេ​ផ្ទាល់។ ​សម្រាប់​ពូល G ​នេះ​ដែរ ​ក្រុម​ថៃ ​មាន​សង្ឃឹម​ច្រើន​ថា​នឹង​អាច​ឡើង​ទៅ​វគ្គ​បន្ដ​បាន ត្បិត​អី​ជម្រុះ​ឡើង​មុន​ក៏​ពួកគេ​ឆ្លង​ទៅ​វគ្គ​បន្ទាប់​បាន​ដែរ៕ប្រភព៖ Bangkokpost


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT