គ្រូ​អង់គ្លេស ព្រមាន​កូន​ក្រុម​លេង​ប្រកួត​សំខាន់ ​កុំ​លេង​ការពារ​អន់​អីចឹង​ឱ្យ​សោះ​

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អង់គ្លេស ​បាន​យក​ឈ្នះ​លើ​ក្រុម​កូសូវ៉ូ​​ ៥-៣ ​នា​ការ​ប្រកួត​សន្សំ​ពិន្ទុ Euro 2020 ​កាល​ពី​យប់មិញ​នេះ​។

ការ​ប្រកួត​នេះ​ដែរ ​អង់គ្លេស​រក​បាន​៥​គ្រាប់​ទៅ​ហើយ​នៅ​ត្រឹម​តង់​ទី​១ ​ប៉ុន្តែ​បែរ​ជា​របូត​គ្រាប់​បាល់​វិញ​នៅ​តង់​ទី​២។ ​កត្តា​លេង​ការពារ​មិន​ល្អ​របស់​ក្រុម​អង់គ្លេស​នៅ​តង់​ទី​២​នេះ ​ត្រូវ​បាន​លោក Gareth Southgate ​ចាត់​ទុក​ថា​ជា​រឿង​ដែល​ត្រូវ​ដោះស្រាយ​ខ្លាំង​បំផុត។ ​ក្រុម​អង់គ្លេស ​នឹង​មិន​អាច​ឈ្នះ​អ្វី​បាន​ឡើយ ប្រសិន​ណា​បើ​ប្រព័ន្ធ​ការពារ​ខ្សោយ​បែប​នេះ។ ​លោក​បាន​ព្រមាន​ទៅ​កូន​ក្រុម​ថា ​ពេល​លេង​ប្រកួត​សំខាន់ ​មិន​ត្រូវ​ការពារ​ភ្លេចភ្លាំង​ដូច្នេះ​នោះ​ទេ។

នៅ​ពូល A ​ក្រុម​អង់គ្លេស​ឈរ​កំពូល​តារាង ​ដោយ​មាន​១២​ពិន្ទុ​ពេញ ​ឆ្លង​កាត់​៤​ប្រកួត​មក​នេះ។ ក្រុម​អង់គ្លេស ​ក៏​រក​គ្រាប់​បាល់​បាន​ច្រើន​ផង​ដែរ ​ឆ្លង​កាត់​៤​ប្រកួត ​មាន​១៩​គ្រាប់ ​និង​របូត​វិញ​ត្រឹម​៤​គ្រាប់​ប៉ុណ្ណោះ៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT