ខ្សែប្រយុទ្ធ Cristiano Ronaldo រកបាន៤គ្រាប់ម្នាក់ឯង ក្នុងការប្រកួតក្រុមព័រទុយហ្គាល់យកឈ្នះលើក្រុមលីទុយអានី ៥-១ វគ្គសន្សំពិន្ទុ Euro 2020 ។
ប្រកួតនៅយប់មិញនេះ ហាក់មិនពិបាកអ្វីសោះសម្រាប់ក្រុមព័រទុយហ្គាល់ ដែលបច្ចុប្បន្នពោរពេញដោយកីឡាករឡើងជើងច្រើន។ Ronaldo បាន១គ្រាប់ហើយថែម១គ្រាប់ទៀត រហូតបាន៤គ្រាប់ម្នាក់ឯង មុនពេល William Carvalho ថែមបានគ្រាប់បាល់ទី៥។ បូកបន្ថែម៤គ្រាប់នៅយប់មិញនេះ បានធ្វើឱ្យកីឡាករលេងនៅក្លឹប Juventus រកបាន៩៣គ្រាប់ហើយនៅក្រុមជម្រើសជាតិព័រទុយហ្គាល់ ដែលចំនួននេះគឺច្រើនជាងគេទាំងអស់។
សម្រាប់ Hat-trick វិញ នៅជម្រើសជាតិ Ronaldo ធ្វើបាន៨ដងហើយ។ ដោយឡែក១ប្រកួតរកបាន៤គ្រាប់វិញ វាជាលើកទី២ដែរ ដោយលើកមុនកើតឡើងនៅឆ្នាំ២០១៦ ពេលលេងទល់ក្រុមអង់ដូរ៉ា៕ប្រភព៖ Dailymail