គ្រូ​ឥណ្ឌូណេស៊ី ​រក​ឃើញ​ចំណុច​ខ្សោយ​ថៃ ​ហើយ​រំពឹង​ឈ្នះ​ល្ងាច​នេះ​

ក្រុម​ឥណ្ឌូណេស៊ី ​នឹង​បើក​ទ្វា​កីឡដ្ឋាន​៨​ម៉ឺន​នាក់​របស់​ខ្លួន ស្វាគមន៍​ក្រុម​ភ្ញៀវ​ថៃ ​ក្នុង​ប្រកួត​ទី​២ ​វគ្គ​ជម្រុះ World Cup 2022 ​នៅ​ម៉ោង​៧:៣០​នាទី​ល្ងាច​នេះ​។

មុន​ការ​ប្រកួត​នេះ​ចាប់​ផ្ដើម ​លោក ​Simon McMenemy ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ឥណ្ឌូណេស៊ី ​បាន​និយាយ​ថា​៖ “ឈ្នះ​ថៃ មិន​មែន​ជា​រឿង​ងាយ​ស្រួល​ទេ ប៉ុន្តែ​ខ្ញុំ​ជឿ​ថា​ក្រុម​របស់​ខ្ញុំ​នឹង​ធ្វើ​វា​បាន។ ថៃ​មាន​ចំណុច​ប្រហោង​ច្រើន​ដែល​លេង​មិន​ទាន់​បាន​ល្អ។ វា​ជា​រឿង​តែងតែ​កើត​មាន​ឡើង​នៅ​ពេល​គ្រូ​បង្វឹក​ថ្មី​ចូល​កាន់​តំណែង។ ដូច្នេះ ​ខ្ញុំ​សង្ឃឹម​ថា​ចំណុច​ខ្វះខាត​នេះ នឹង​ផ្ដល់​ប្រយោជន៍​ដល់​យើង​សម្រាប់​ប្រកួត​នៅ​ល្ងាច​នេះ”។

ដោយ​ឡែក​ខាង​ថៃ ​វិញ ​លោក Nishino ​ដែល​ទើប​ចូល​កាន់​តំណែង​មើល​ឃើញ​កូន​ក្រុម​មាន​ភាព​ប្រសើរ​ជាង​ប្រកួត​ជាមួយ​ក្រុម​វៀតណាម។ លោក​បញ្ជាក់​នៅ​រាត្រី​នេះ ថៃ​ត្រូវ​តែ​ឈ្នះ​ដាច់​ខាត ដើម្បី​បាន​ពិន្ទុ​និង​ជា​សង្ឃឹម​សម្រាប់​ការ​ប្រកួត​សន្សំ​ពិន្ទុ​តាម​ពូល​នេះ ក្រោយ​ពី​ស្មើ​វៀតណាម ០-០ ​ក្នុង​ប្រកួត​ក្នុង​ប្រកួត​បើក​ឆាក៕ប្រភព៖ Bangkokpost

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT