Wenger ​៖ ​ខ្ញុំ​​នៅ​តែ​ស្ដាយ ​មិន​បាន​ទិញ Messi ​យក​

លោក Arsene Wenger ​ថា​នៅ​តែ​ស្ដាយ​ក្រោយ ដែល​មិន​សម្រេច​ចិត្ត​ទិញ​យក Lionel Messi ​កាល​ពី​ឆ្នាំ​២០០៣​កន្លង​ទៅ គ្រា​ដែល​លោក​មាន​ឱកាស​ទៅ​ហើយ​។

​កាល​ពី​ឆ្នាំ​២០០៣ ​លោក Wenger ​ដែល​ដឹក​នាំ​ក្រុម Arsenal ​មាន​ឱកាស​យក​កីឡាករ​២​នាក់​ពី​ក្រុម Barcelona ​គឺ Cesc Fabregas ​និង Lionel Messi ​។ តែ​គ្រា​នោះ លោក​បាន​សម្រេច​ចិត្ត​យក Fabregas ​ដោយ​មិន​ចុះ​កុងត្រា​យក Messi ​ឡើយ។ ​កត្តា​គិត​ខុស​នេះ​ហើយ ​ធ្វើ​ឱ្យ​លោក Wenger ​មាន​ការ​សោកស្ដាយ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ​ដែល​មាន​ឱកាស​មាស​ទៅ​ហើយ តែ​មិន​អាច​ជាប់​យក​បាន​ទោ​វិញ។

“អ្នក​ត្រូវ​រស់​នៅ​ជាមួយ​ភាព​ស្ដាយ​ក្រោយ​នេះ។ អ្នក​ដឹង​ទេ ​យើង​បាន​ពិភាក្សា​គ្នា ​ជាមួយ Messi ​ទៅ​ហើយ ប៉ុន្តែ​យើង​ក៏​សម្រេច​យក Fabregas​ ព្រោះ Messi ​គ្រា​នោះ​គឺ​ជា​កីឡាករ​មិន​អាច​ប៉ះ​បាល់។ ​នោះ​ឆ្នាំ​នោះ Pique ​និង Fabregas ​បាន​មក​អង់គ្លេស ​ហើយ Messi ​បន្ដ​នៅ​អេស្ប៉ាញ​ទៀត​”។ សម្ដី​លោក Wenger ៕ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT