Bruyne ​ល្អ​ម្ល៉េះ ​ស៊ុត​១ ​បញ្ជូន​៣ ​ជួយ​បែលហ្សិក លត់​ស្កុតឡែន ​៤-០ ​

ខ្សែ​បម្រើ Kevin De Bruyne ​ធ្វើ​បាន​ល្អ​ខ្លាំង ​ដោយ​ស៊ុត​បាន​១​គ្រាប់ ​និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​បាន​៣​គ្រាប់ ​ក្នុង​ជ័យជម្នះ​ក្រុម​បែលហ្សិក​លើ​ស្កុតឡែន ​៤-០។

ក្នុង​ការ​ប្រកួត​ជម្រុះ Euro 2020 ​នេះ បែលហ្សិក​ជា​ក្រុម​លេច​ធ្លោ​ជាង​គេ។ ជាក់​ស្ដែង​នៅ​យប់មិញ ​ពួកគេ​យក​ឈ្នះ​ស្កុតឡែន ​ដោយ​មិន​ពិបាក​អ្វី​ឡើយ។ Lukaku ​រក​បាន​១​គ្រាប់​នាទី​៩ ​មុន​ពេល Vermaelaen ​ថែម​គ្រាប់​ទី​២ ​នាទី​២៤ ​ហើយ​ក៏ Alderweireld ​ដាក់​១​គ្រាប់​ទៀត​នាទី​៣២។ ​៣​គ្រាប់​ក្នុង​តង់​ទី​១​នេះ ​សុទ្ធ​តែ​ជា​ការ​បញ្ជូន​បាល់​ពី​សំណាក់​ខ្សែ ​បម្រើ Bruyne ​ទាំង​អស់។ ​កីឡាករ Man City ​រូប​នេះ​ក៏​រក​បាន​១​គ្រាប់​ខ្លួន​ឯង​ដែរ ​នៅ​នាទី​៨២។ ​

បែលហ្សិក ​ក្នុង​ពូល I ​លេង​៦​ប្រកួត ឈ្នះ​ទាំង​៦​ប្រកួត ​និង​របូត​គ្រាប់​បាល់​តែ​១​គ្រាប់​ប៉ុណ្ណោះ។ ពេល​នេះ​ពួកគេ​ឈរ​នៅ​លេខ​១ ​មាន​១៨​ពិន្ទុ ​តាម​ពី ក្រោយ​ដោយ​រុស្ស៊ី ​លេខ​២ ​មាន​១៥​ពិន្ទុ៕ប្រភប៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT