ពេញ​ធឹង​ហើយ Madrid ​ត្រឹម ២២ ​ថ្ងៃ​តតាំង​ពាន​ធំ​តូច​ដល់​ទៅ ៧ ប្រកួត​ជាប់ៗ​គ្នា

សម្រាប់​ក្លឹប Real Madrid បន្ទាប់​ពី​កីឡាករ​វិល​ត្រលប់​ពី​ការ​ជួយ​ជម្រើស​ជាតិ​រៀងៗ​ខ្លួន ពួក​គេ​នឹង​ត្រូវ​បាន​លុត​ដំ​ខ្លាំង​នៅ​ការ​ហ្វឹកហាត់​ត្រៀម​ចូលរួម​ការ​ប្រកួត​សំខាន់​ជា​ច្រើន​ក្នុង​អំឡុង​ពេល​ជិត ១ ខែ​នេះ។

រយៈ​ពេល ២២ ​ថ្ងៃ​របស់ Real Madrid ​គិត​ចាប់​ពី​ថ្ងៃ​ទី ១៤ ​កញ្ញា​ដល់​ថ្ងៃ​ទី ៥ តុលា​ក្លឹប​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង Madrid ត្រូវ​ទទួល​បន្ទុក​ធំ ដោយ​ឆ្លង​ការ​ប្រកួត​នៅ LaLiga ចំនួន ៥ លើក និង​នៅ Champions League ២ លើក។

លម្អិត​ទាំង ៧ ប្រកួត​មាន​ដូច​ខាង​ក្រោម៖​

  • ១៤ កញ្ញា: Real Madrid-Levante – LaLiga
  • ១៨ កញ្ញា: PSG-Real Madrid – Champions
  •  ២២ កញ្ញា: Sevilla-Real Madrid – LaLiga
  • ២៥ កញ្ញា: Real Madrid-Osasuna – LaLiga
  • ២៨ កញ្ញា: Atlético de Madrid-Real Madrid – LaLiga
  • ១ តុលា: Real Madrid-Brujas – Champions
  • ៥ តុលា: Real Madrid-Granada – LaLiga

ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT