Pogba ​ថ្លៃ​ពេក រុញ​ឲ្យ Madrid សម្លឹង​យុវជន​រូប​នេះ​ជំនួស ត្រៀម​ទុក​ស្នង​ជើង Modric

Luka Modric ទើប​តែ​ឈាន​ចូល​វ័យ ៣៤ ឆ្នាំ​ថ្មីៗ​នេះ ដែល​រុញ​ច្រាន​ឲ្យ​អនាគត​របស់​គេ​នៅ​ក្លឹប Real Madrid អាច​នឹង​រង​មន្ទិល​សង្ស័យ​កាន់​តែ​ខ្លាំង។ តំណែង​ខ្សែ​បម្រើ​របស់​ម្ចាស់​ពាន Ballon d’Or ឆ្នាំ​ចាស់ ក៏​ត្រូវ​បាន​ក្លឹប Real Madrid លៃលក​ត្រៀម​រក​អ្នក​ជំនួស​ជា​បណ្តើរៗ​ហើយ។

តាម​សារព័ត៌មាន Don Balon ​បាន​ចុះ​ផ្សាយ​ថា​ក្លឹប​ស្តេច​ស​ Madrid ត្បិត​ពី​មុន​ធ្លាប់​សម្លឹង​ឃើញ Paul Pogba ប៉ុន្តែ​មិន​អាច​យក​ឈ្នះ​លើ​តម្លៃ​ខ្លួន​របស់​កីឡាករ​បារាំង​បាន​ឡើយ បែប​នេះ​ក៏​បង្វែរ​ទៅ​ចរចា​យក Donny van de Beek របស់​ក្លឹប AFC Ajax ជំនួស​វិញ។

យុវជន​វ័យ ២២ ឆ្នាំ​កំពុង​ក្លាយ​ជា​រ៉ាដា​ដែល​ក្លឹប​ចង់​នាំ​យក​នៅ​ទីផ្សារ​ដោះដូរ​រដូវ​រងា ​ជាមួយ​តម្លៃ​ខ្លួន​ដែល​អាច​ចាយ​ខ្ពស់​បំផុត​ត្រឹម ៦០ លាន​អឺរ៉ូ។ ប្រភព​ក៏​សង្កត់​ធ្ងន់​ថា​អ្នកចាត់ការ​លោក Zinedine Zidane ​ហាក់​ពេញ​ចិត្ត de Beek ​ស្រាប់​ហើយ ណា​មួយ​កំពុង​មាន​តម្រូវ​ការ​ខ្លាំង​នៅ​តំបន់​បម្រើ៕ ប្រភព៖ FoxSportAsia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT