Ronaldo ឈរ​នៅ​លេខ ២ នាម​ជា​កីឡាករ​រត់​លឿន​បំផុត​នៅ Serie A រដូវ​កាល ១៩/២០

តាម​របាយការណ៍​ចុង​ក្រោយ​បង្អស់​ទាក់ទិន​នឹង​កីឡាករ​មាន​ល្បឿន​លឿន​បំផុត​ប្រចាំ​រដូវ​កាល​នៅ Serie A ក៏​ត្រូវ​បាន​បង្ហាញ​ចេញ។ ក្នុង​នោះ Cristiano Ronaldo កីឡាករ​ជួរ​មុខ​របស់​ក្លឹប​សេះ​បង្កង់​បាន​ឈរ​នៅ​ចំណាត់ថ្នាក់​ទី ២។

Ronaldo មាន​ល្បឿន ៣៤,៦២ គ.ម/ម៉ សម្រាប់​ល្បឿន​ខ្ពស់​បំផុត​រុញ​ច្រាន​ឲ្យ​គេ​ក្លាយ​ជា​ខ្សែ​ប្រយុទ្ធ​មាន​ល្បឿន​លឿន​ដាច់​គេ​ប្រចាំ​លីគ តែ​បើ​និយាយ​តំណែង​រួម​នៅ​ចាញ់​កីឡាករ Kostas Manolas របស់​ក្លឹប Napoli ដែល​មាន​ល្បឿន ៣៥,៤១ គ.ម/ម៉។

លម្អិត​កីឡាករ ៥ រូប​មាន​ល្បឿន​លឿន​បំផុត​នៅ Serie A នា​រដូវ​កាល ២០១៩/២០ ដូច​ខាង​ក្រោម៖

  • Kostas Manolas – ៣៥,៤១ គ.ម/ម៉
  • Cristiano Ronaldo – ៣៤,៦២ គ.ម/ម៉
  • Simone Zaza – ៣៤,៥៦ គ.ម/ម៉
  • Gianluca Mancini – ៣៤,៤៦ គ.ម/ម៉
  • Berat Djimsiti – ៣៤,២៦ គ.ម/ម៉
ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT