ឈុត សេរីវ៉ាន់ថង សម្រេចក្តីប្រាថ្នាជាប់បាក់ឌុប ក្រោយផ្អាកប្រដាល់មួយរយៈ

ជើងខ្លាំងគុនខ្មែរ ឈុត សេរីវ៉ាន់ថង បានសម្រេចក្តីស្រមៃរបស់ខ្លួន ដោយប្រឡងជាប់សញ្ញាប័ត្រម​ធ្យមសិក្សាទុតិយភូមិ ( បាក់ឌុប ) ក្រោយផ្អាកឡើងប្រកួតជិត១ឆ្នាំ ដើម្បីត្រៀមខ្លួនប្រឡងនេះ តាំងពីឆ្នាំមុន។

ម្ចាស់ពាន ISI ដែលទើបឈ្នះ ទួន ពេ រូបនេះថា៖ « E ក៏សប្បាយចិត្តដែលព្រោះវាជាសម្ថភាពរបស់ខ្ញុំ❤️» ។ 

នេះបង្ហាញឲ្យឃើញពីសមត្ថភាពរបស់គេ ដែលកន្លងមកអ្នកគាំទ្របានត្រឹមស្ងើចសរសើរកូនប្រុសលោក ឈុត សេរី ដែលបានប្រកួតពោពេញដោយសមត្ថភាពខ្ពស់លើសង្វៀន។

គួរបញ្ជាក់ថា ឈុត សេរីវ៉ាន់ថង បានបោះបង់ឪកាសចូលរួមជាមួយក្រុមជម្រើសជាតិគុនខ្មែរ ត្រៀមទៅស៊ីហ្គេម ដើម្បីបន្តស្នាក់នៅស្រុកកំណើតជាមួយគ្រួសារ ក្នុងគោលបំណងបង្កើនការរៀនសូត្រ មុនពេលសម្រេចបានសមឹទ្ធិផលដ៏ធំនេះ។

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT