បើ​ Zidane មិន​ពេញ​ចិត្ត កីឡាករ R.Madrid មួយ​រូប ​នឹង​មក​ចាប់​ដៃ Ronaldo នៅ Juventus

រឿងរ៉ាវ​នៃ​ការ​ស្វះស្វែង​រក​ភាព​ជឿ​ទុក​ចិត្ត​ពី​សំណាក់​គ្រូ​បង្វឹក​លោក Zinedine Zidane សម្រាប់​កីឡាករ James Rodriguez សព្វថ្ងៃ​បន្ត​ស្ថិត​ក្រោម​មន្ទិល​សង្ស័យ​នៅ​ឡើយ។

តាម​របាយការណ៍​ពី Don Balon ​បាន​ឲ្យ​ដឹង​ថា​ប្រសិន​ណា​កីឡាករ​សញ្ជាតិ​កូឡុំប៊ី​ពុំ​អាច​យក​ឈ្នះ​ចិត្ត​របស់ Zidane បាន​នោះ​ទេ រូប​គេ​ក៏​នឹង​មិន​បន្ត​រួមរស់​ជាមួយ​ក្លឹប Real Madrid ទៀត​ដែរ ហើយ​ជា​លទ្ធផល​អាច​នឹង​រក​ផ្លូវ​ចាកចេញ ដើម្បី​មក​ចូលរួម​នៅ​ក្លឹប Juventus ​ខណៈ​ក្លឹប Turin ​បាន​សន្យា​ហើយ​ស្រេច​ថា​នឹង​ខិតខំ​ចរចា​យក​កីឡាករ​វ័យ ២៨ ឆ្នាំ​ឲ្យ​មក​ចាប់​ដៃ​ជាមួយ Cristiano Ronaldo។

បញ្ជាក់​ថា Rodriguez​បាន​ចាកចេញ​ពី Monaco នៅ​ឆ្នាំ ២០១៤ មក​ចូលរួម​នៅ Bernabeu ជាមួយ​តម្លៃ​ខ្លួន​ប្រមាណ ៧៥ លាន​អឺរ៉ូ។ ប៉ុន្មាន​ឆ្នាំ​មក​នេះ រូប​គេ​ធ្លាប់​ឈ្នះ UCL ២ លើក, LaLiga ១ លើក, FIFA Club World Cups ២ លើក និង UEFA Super Cup ២ លើក​ជាមួយ Los Blancos៕ ប្រភព៖ FoxSportAsia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT