វរ​ធំ PSG ​នឹង​អវត្តមាន Mbappe&Neymar នៅ​ជំនួប​ទល់ Real Madrid ពាន UCL

នៅ​ថ្ងៃ​ទី ១៨ ​កញ្ញា​ខាង​មុខ​នេះ ក្លឹប​យក្ស​បារាំង PSG នឹង​បើក​កីឡដ្ឋាន Parc des Princes ស្វាគមន៍​ក្លឹប​ Real Madrid នៅ​ជំនួប​ជើង​ទី ១ វគ្គ​ចែក​ពូល UEFA Champions League។

តាម​របាយការណ៍​ពី L’equipe ​បាន​ចុះ​ផ្សាយ​ថា​វត្តមាន​របស់ Mbappe និង Neymar គឺ​ពុំ​អាច​កើត​ឡើង​បាន​ឡើយ នៅ​ថ្ងៃ​ប្រកួត​វគ្គ​ដំបូង ពោល​គឺ​ត្រូវ​ខកខាន​ទាំង​ពីរ​រូប​តែ​ម្តង។ មូលហេតុ​សម្រាប់ Mbappe គឺ​ដោយ​សារ​បញ្ហា​របួស ស្រប​ពេល Neymar នៅ​ជាប់​បម្រាម​កាល​ពី​រដូវ​កាល​ចាស់ បែប​នេះ ១០០ ភាគរយ​កីឡាករ​ប្រេស៊ីល​បាន​ត្រឹម​អង្គុយ​ទស្សនា​ពី​ខាង​ក្រៅ​ប៉ុណ្ណោះ។

បញ្ជាក់​ថា​ក្នុង​ពូល A មាន​ដូច​ជា Club Brugge, Galatasaray, PSG និង Real Madrid ដោយ​នៅ​ជើង​ទី ២ គូ​មរណៈ​ Real Madrid & PSG នៅ​ឯ​ទឹកដី​អេស្ប៉ាញ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២៧ ​ខែ​វិច្ឆិកា ឆ្នាំ ២០១៩៕ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT