តារា​ឆ្នើម Juve ​ម្នាក់​ចង់​ដើរ​ចូល Real Madrid ​ព្រោះ​មិន​សប្បាយចិត្ត​នឹង​វត្តមាន Ronaldo

តាម​សារព័ត៌មាន Don Balon ​បាន​ចុះ​ផ្សាយ​ថា​តារា​ឆ្នើម​ក្លឹប​សេះ​បង្កង់​គឺ Paulo Dybala ​បាន​នឹង​កំពុង​មាន​ចិត្ត​ចង់​ចាកចេញ​ទៅ​ចូលរួម​នៅ​ទ្រនំ​នៃ​ទីក្រុង Madrid ជាមួយ​ស្តេច​ស ​ក្រោយ​តំណែង​នៅ​ជម្រើស ១១ នាក់​ដំបូង​របស់​ខ្លួន​ហាក់​បាត់បង់​ច្រើន ពេល​ Ronaldo ឈាន​ជើង​ចូល​មក​ដល់។

នៅ​រដូវ​កាល ២០១៧/១៨ កីឡាករ​អាហ្សង់ទីន​ធ្លាប់​ឈរ​នៅ​តំណែង Top Scorer រក​បាន ២២ គ្រាប់ ប៉ុន្តែ​រដូវ​កាល​មុន​នេះ​រក​បាន​តែ ៥ គ្រាប់​គត់ ខណៈ CR7 ឆ្មក់​បាន ២១ គ្រាប់​ឯ​ណោះ។

សារព័ត៌មាន​អេស្ប៉ាញ​បាន​សង្កត់​ធ្ងន់​ថា​បុរស​វ័យ ២៦ ឆ្នាំ​មាន​ចិត្ត​ថា​ម្ចាស់​ពាន Ballon d’Or ៥ សម័យ​កាល​កំពុង​ត្រូវប៉ាន់​ខ្លាំង ហើយ​បើ​ធៀប​នឹង​ខ្លួន​គេ​ផ្ទាល់​គឺ​កាន់​តែ​ធ្វើ​ឲ្យ​ការ​បង្ហាញ​ខ្លួន​ត្រូវ​ចុះ​ថមថយ។ ត្បិត​កន្លង​ទៅ​មាន​ក្លឹប Man Utd និង Spurs ចង់​បាន តែ Dybala ​ហាក់​បាក់​ចិត្ត​ជាមួយ Real Madrid ជាង៕ ប្រភព៖ FoxSportAsia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT