កម្ពុជា​និង​បារ៉ែន​ខុស​គ្នា​ប៉ុន្មាន​លេខ​នៅ​ចំណាត់ថ្នាក់ FIFA Ranking?

ម្ចាស់​ផ្ទះ​គោព្រៃ​កម្ពុជា​នឹង​ត្រូវ​បើក​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ស្វាគមន៍​ក្រុម​ភ្ញៀវ​បារ៉ែន​នៅ​ល្ងាច​ថ្ងៃ​ទី ១០ ​កញ្ញា​នេះ ដែល​ជា​ជំនួប​វគ្គ​ជម្រុះ​បឋម​ប្រចាំ​តំបន់​អាស៊ាន​សម្រាប់​ព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២២។

តាម​ការ​ស្ទាបស្ទង់​ជំនួប​ប៉ះ​គ្នា​ជាមួយ​បារ៉ែន​អាច​នឹង​បន្ថែម​ការ​លំបាក​មួយ​កម្រិត​ថែម​ទៀត ដោយ​តាម​ស្ថិតិ​នៃ​ការ​ប្រកួត​ក្រោយៗ​របស់​បារ៉ែន​គឺ​សុទ្ធ​សឹង​ទទួល​បាន​លទ្ធផល​ល្អ ហើយ​នៅ​ឯ​ចំណាត់ថ្នាក់ FIFA Ranking ប្រទេស​ស្ថិត​ក្នុង​តំបន់​អារ៉ាប់​មួយ​នេះ​មាន​លេខ​រៀង​ល្អ​ជាង​កម្ពុជា​ច្រើន​គួរសម។

នៅ​ចំណាត់ថ្នាក់ FIFA Ranking អាប់ដែត​ចុង​ក្រោយ​បង្អស់ សម្រាប់​ជម្រើស​ជាតិ​បារ៉ែន​ឈរ​នៅ​លេខ​រៀង​ទី ១០៩ ដែល​យក​ឈ្នះ​ទាំង​ថៃ កូរ៉េ​ខាង​ជើង ហ្វីលីពីន និង​ហុងកុង​ថែម​ទៀត​ផង ស្រប​ពេល​ក្រុម​កម្ពុជា​ឈរ​នៅ​លេខ​រៀង​ទី ១៧០៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT