៥២៧ថ្ងៃ នៃដំណើរវិវត្តន៍ត្រឡប់ចូលក្លិបដើមវិញរបស់ខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជា ចាន់ វឌ្ឍនាកា

ចំពោះរឿងដ៏គួរឲ្យភ្ញាក់ផ្អើល និងកំពុងតែកក្រើកពិភពបាល់ទាត់កម្ពុជា ក្នុងថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០១៨នេះ ជាមួយនឹងការវិលត្រឡប់មកចូលរួមក្លិបចាស់វិញ របស់កីឡាករ ចាន់ វឌ្ឍនាកា តារាបាល់ទាត់នៃក្រុមជម្រើសជាតិកម្ពុជា។

វឌ្ឍនាកា នឹងក្លាយជាកីឡាកររបស់បឹងកេតសម្រាប់ប្រកួតបញ្ចប់រដូវកាលលីគ ២០១៨ ជុំទីពីរ និងពានរង្វាន់សម្តេចតេជោ ហ៊ុនសែន លើកទី ១២ ។

គួរបញ្ជាក់ផងដែរថា គិតមកត្រឹមពេលនេះ គឺរយៈពេល ៥២៧ថ្ងៃមកហើយ ពោលគឺជាង១ឆ្នាំ ដែលខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជារូបនេះ បានបណ្តែតខ្សែជីវិតលើវិថីបាល់ទាត់ក្រៅប្រទេស ពោលគឺនៅក្លិប Fujieda MYFC លីគទីបីជប៉ុន ចំនួន ០១រដូវកាល និង ក្លិប Pahang FA របស់ម៉ាឡេស៊ី ជិតពាក់កណ្តាលរដូវកាល ។

វត្តមាននៃការត្រឡប់មកចូលរួមក្លិបចាស់ដ៏ជោគជ័យមួយនេះ នឹងធ្វើឲ្យគ្រប់មជ្ឍដ្ឋានទន្ទឹងរងចាំមើលថា តើ ចាន់ វឌ្ឍនាកា នៅតែជាគ្រាប់ពេជ្រមិនអាចកាត់ថ្លៃបាននៅបឹងកេតទៀតឬទេ ?

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT