ជើងខ្លាំង ឡុង សំណាង បានត្រឹមស្មើកីឡាករម្ចាស់ផ្ទះរបស់ថៃ ក្នុងការប្រកួតមិត្តភាពនាសង្វៀន Super Champ កាលពីយប់មិញ នៅប្រទេសថៃ។ ប៉ុន្តែអ្វីដែលអ្នកគាំទ្រសរសើរខ្លាំងនោះគឺពួកគេទាំងពីរបានវាយប្តូរគ្នាទៅវិញទៅមក យ៉ាងជក់ចិត្ត រហូតដល់មានស្នាមបែកហូរឈាមពេញមុខ។

ឡុង សំណាង ចាប់ផ្ដើមលេងកែងតាំងតែពីទឹកទី១ទៅ ជាពិសេសនោះកែងបុក នៅពេលដែលអ្នកលេងគុនថៃ Star Boy មិនទាន់ប្រយ័ត្នស្រួលបួលផង។ នៅពេលអ្នកប្រដាល់ថៃ ចូលចាប់ឡាំជង្គង គឺតែងត្រូវកែងបត់ និងកែងបុករបស់ សំណាង ជានិច្ច ហើយការត្រូវនេះធ្វើឲ្យ Star Boy បែកឈាមហូរពេញផ្ទៃមុខ រហូតអាជ្ញាកណ្ដាលហៅគ្រូពេទ្យមកពិនិត្យ២-៣ផងដែរ។
វីដេអូប្រកួត៖
[ #Liveสด ] | ช่อง8 มวยไทย SuperChamp วันอาทิตย์ที่ 8 กันยายน 2562 เวลา 19.00 น.
[ #Liveสด ] | ช่อง8 มวยไทย SuperChamp วันอาทิตย์ที่ 8 กันยายน 2562 เวลา 19.00 น.คู่มวยสุดมันส์ที่คุณสัมผัสได้ในค่ำคืนนี้ของ #ช่อง8มวยไทยSuperChamp สังเวียนแห่งศักดิ์ศรีของนักชกไทยกับนักชกต่างชาติ #ช่อง8มวยไทยSuperChamp #ดูช่อง8กดเลข27
Posted by Muay Thai Super Champ on Sunday, September 8, 2019